ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងទាំងពីរដួង ក៏ដូចជាគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងអ្នកនាង សុគន្ធ និសា បានចេញបទចម្រៀងរួមគ្នាមួយបទ ដែលជាបទមរតកដើមមានចំណងជើងថា៖ “អស់មួយខែ នៅសល់មួយខែ” សម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រោយពីចេញបទចម្រៀង ជាចង្វាក់ប្រពៃណីមួយបទនេះភ្លាម គេសង្កេតឃើញថា មហាជនក៏ដូចជាអ្នកគាំទ្រ បានសម្តែងក្តីពេញចិត្តជាខ្លាំង។ លើសពីនេះ ក៏មានអ្នកគាំទ្រមួយចំនួនទៀត បានបង្ហាញក្តីរំភើបនិងលាន់មាត់សរសើរ មិនដាច់ពីមាត់ដល់ ដៃគូចម្រៀងនេះថា អ្នកនាង សុគន្ធ និសា និងលោក ព្រាប សុវត្ថិ ពិតជាដៃគូចម្រៀងដ៏សាមសមបំផុតផងដែរ។

ទោះជាយ៉ាងណាក្តី មហាជនមួយចំនួនក៏សំណូមពរ ឲ្យអ្នកទាំងពីរចេញចម្រៀងរួមគ្នាឲ្យបានច្រើន ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រ ព្រោះថាសម្លេងរបស់អ្នកទាំងពីរពិតជាស៊ីចង្វាក់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏ជាកំពូលតារាចម្រៀង លំដាប់ជួរមុខនៅក្នុងប្រទេសផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទចម្រៀងរបស់អ្នកទាំងពីរទាំងអស់គ្នា៖  

ព្រាប សុវត្ថិ
សុគន្ធ និសា
បទ «អស់មួយខែ សល់មួយខែ»
មតិសរសើរពីអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ