ម៉ាឡេស៊ី៖ សម្រាមនៅតែជាបញ្ហាប្រឈមសម្រាប់ប្រទេសមួយចំនួន ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។  តួយ៉ាងដូចជាប្រទេសម៉ាឡេស៊ីអីចឹង យោងតាមអ្នកស្រី Zuraida Kamaruddin ដែលជារដ្ឋមន្រ្តីក្រសួងបរិស្ថានបានឱ្យដឹងថា ៦០ភាគរយនៃចំនួនប្រជាជនម៉ាឡេស៊ីសរុប ៣២លាននាក់ តែងតែចោលសំរាមគ្មានសណ្តាប់ធ្នាប់។ នេះបើយោងតាមសារព័ត៌មាន mStar ចុះផ្សាយកាលពីពេលថ្មីៗនេះ។

រូបតំណាង

អ្នកស្រីបានថ្លែងថា៖

«នៅក្នុងប្រទេសអភិវឌ្ឍន៍  បើគ្មានធុងសំរាមនៅក្បែរពួកគេទេ ប្រជាជនគេតែងតែទុកសំរាមនៅក្នុងហោប៉ៅ ឬកាន់នឹងដៃសិន (មិនមែនចោលគ្មានសណ្តាប់ធ្នាប់នោះទេ)។ អ្វីដែលយើងត្រូវការនាពេលបច្ចុប្បន្ននេះ គឺវប្បធម៌បែបនេះពោលគឺប្រសិនបើគ្មានធុងសំរាមនៅជិតយើងទេ យើងគួរតែទុកវានៅក្នុងហោប៉ៅ ឬកាន់នឹងដៃសិន (មិនមែនចេះតែចោលនោះទេ។) នេះគឺជាវិធីសាស្រ្តថ្មី និងល្អបំផុតសម្រាប់យើង  បើយើងមិនធ្វើបែបនេះទេ ប្រទេសយើងគ្មានថ្ងៃមានសោភ័ណ្ឌភាពនោះទេ។»

គួរឱ្យដឹងផងដែរ ម៉ាឡេស៊ីត្រូវបានជាប់ឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលមានសំរាម (សំណល់ប្លាស្ទិក) ច្រើនបំផុតលើលោក ដោយក្នុងនោះមានតែសំណល់ប្លាស្ទិកតែ ២% ប៉ុណ្ណោះត្រូវបានកែច្នៃឡើងវិញ (Recycle)៕ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]