ភ្នំពេញ​៖ បន្ទាប់ពីទទួលបានជោគជ័យលើការផលិតម្ស៉ៅទឹកដោះគោលំដាប់ Premium Gold សម្រាប់ទារក កុមារ និងស្រ្តីមានផ្ទៃពោះរួចមក ក្រុមហ៊ុនម្ស៉ៅទឹកដោះគោ Royal Ausnz របស់អូស្ត្រាលី កំពុងមមាញឹកក្នុងការផលិតម្ស៉ៅទឹកដោះគោសម្រាប់មនុស្សចាស់មួយប្រភេទបន្ថែមទៀត ដែលមានឈ្មោះថា Royal Ausnz Aged Care Formula ហើយក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ ផលិតផលដ៏អស្ចារ្យមួយនេះនឹងមានវត្តមាននៅលើទីផ្សារហើយ។

Royal Ausnz Aged Care Formula នេះជាប្រភេទម្ស៉ៅទឹកដោះគោឱសថ (Medication Milk Powder) សម្រាប់មនុស្សចាស់ចាប់ពីវ័យ ៤០ ឡើងដែលត្រូវការអារហារូបត្ថម្ភបន្ថែមសម្រាប់ថែរក្សាសុខភាព ជាពិសេសអ្នកដែលមានជំងឺ ទឹកនោមផ្អែម អ្នកដែលមានបញ្ហាឆ្អឹង និងសន្លាក់ និងអ្នកដែលមានបញ្ហាប្រព័ន្ធប្រសាទក៏ដូចជាខួរក្បាលផងដែរ។

ម្ស៉ៅទឹកដោះគោ Royal Ausnz Aged Care Formula

Royal Ausnz Aged Care Formula នេះមានគុណសម្បត្តិពិសេសចំនួន ៥ ដូចខាងក្រោម៖
១- សម្បូរទៅដោយ Inulin ដែលជួយធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម
២- សម្បូរទៅដោយកាល់ស្យូម ជាតិដែក និងស័ង្កសីសម្រាប់ជួយឱ្យឆ្អឹង និងសន្លាក់រឹងមាំ
៣- សម្បូរទៅដោយ DHA និង Lecithin ដែលជួយដល់ប្រព័ន្ធប្រសាទ ខួរក្បាល ធើ្វឱ្យមានការចងចាំល្អ បំបាត់អាការៈភ្លេចភ្លាំង ឬវង្វេង។
៤- មានសារធាតុ FOS ដែលជួយដល់ប្រព័ន្ធរំលាយអាហារដូចជា ក្រពះ ពោះវៀន ថ្លើមជាដើម។ 
៥- មានសារធាតុ Lactofferin ដែលបង្កើនប្រព័ន្ធភាពស៊ាំ ទប់ទល់នឹងការឆ្លងជំងឺផ្សេៗ។

តាមរយៈគុណសម្បត្តិទាំងនេះឃើញថា ផលិតផលនេះពិតជានឹងទទួលបានការចាប់អារម្មណ៍ពីទីផ្សារ ពីព្រោះយើងសង្កេតឃើញថា មនុស្សវ័យកណ្តាល និងវ័យចាស់ (ចាប់ពីវ័យ ៤០ ឆ្នាំឡើងទៅ) មានការប្រឈមក៏ដូចជាកំពុងជួបនឹងបញ្ហាសុខភាពដូចជា លើសជាតិស្ករក្នុងឈាម លើសខ្លាញ់ ឬលើសអាស៊ីត ដែលអាចបណ្តាលអោយមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឈឺសន្លាក់ និងជម្ងឺផ្សេងៗទៀតជាច្រើន។ 

ម្យ៉ាងទៀតការចំណាយលើសេវាព្យាបាលសុខភាពសព្វថ្ងៃមានការកើនឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើន ងាកមកយកចិត្តទុកដាក់លើការការពារ និងថែរក្សាសុខភាព តាមរយៈការជ្រើសរើសចំណីអាហារ ដែលមានសុវត្តិភាពខ្ពស់ ការធ្វើលំហាត់ប្រាណ និងការត្រួតពិនិត្យសុខភាពជាប្រចាំវិញ។

គួររំលឹកផងដែរថា ម្ស៉ៅទឹកដោះគោ Royal Ausnz ជាផលិតផលសុទ្ធរបស់ប្រទេសអូស្ត្រាលី ដែលជាប្រទេសមានស្តង់ដារចំណីអាហារខ្ពស់ និងមានសុវត្តិភាពបំផុតនៅក្នុងពិភពលោក។ កន្លងមកផលិតផលរបស់ Royal Ausnz តែងតែទទួលបានមេដាយមាស និងប្រាក់ជារៀងរាល់ឆ្នាំនៅក្នុងការប្រកួតប្រជែងជ្រើសរើសម្ស៉ៅទឹកដោះល្អបំផុតប្រចាំឆ្នាំនៅប្រទេសអូស្ត្រាលី ហើយផលិតនេះក៏កំពុងចរាចរណ៍នៅ លើទីផ្សារប្រទេសកម្ពុជាផងដែរ៕

ម្ស៉ៅទឹកដោះគោ Royal Ausnz Aged Care Formula
ម្ស៉ៅទឹកដោះគោ Royal Ausnz Aged Care Formula
ម្ស៉ៅទឹកដោះគោ Royal Ausnz Aged Care Formula
ម្ស៉ៅទឹកដោះគោ Royal Ausnz Aged Care Formula

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]