ភ្នំពេញ៖ រឿងភាគហុងកុងចំណងជើង «ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលិស» គឺជារឿងភាគហុងកុងថ្មីសន្លាងមួយ ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ចាប់ពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ តទៅ វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ស្នេហា និងការលោភលន់»។រឿងភាគហុងកុងខាងលើនេះ បានបង្កប់នូវភាពអាថ៌កំបាំងជាច្រើន នៅពីក្រោយការរត់ពន្ធគ្រឿងញៀនដែលសំបូរទៅដោយក្រុមជើងខ្លំាង ចំណែកឯខាងប៉ូលីសបង្ក្រាបគ្រឿងញៀនក៏សុទ្ធតែជាជើងខ្លាំង ដែលត្រូវតាមដានគ្រប់សកម្មភាពរបស់ជនល្មើសគ្រប់វិនាទី និងបានដាក់ពង្រាយក្រុមប៉ូលីសស៊ើបអង្កេតជាសម្ងាត់ និងតឹងរឹងបំផុតដើម្បីស្វែងរកជនបង្កហេតុ។
តួអង្គសំខាន់ៗក្នុងរឿងនេះមានដូចជា Michael Miu (Cheuk Hoi) Benz Hui (Chum Foon Hei) Priscilla Wong (Cheng Suk Mui) និង Alice Chan (Lau Kam Ying) រួមនឹងតារាល្បីៗជាច្រើនទៀត។

រឿង «ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលិស»

«ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលិស» បានបង្ហាញពីហេតុការណ៍ ដែលបានកើតឡើងក្នុងឆ្នាំ ២០១០ ដោយ Cheuk Hoi (Michael Miu) បានធ្វើដំណើរទៅកាន់ទីក្រុងបាងកកដោយសម្ងាត់ដើម្បីធ្វើប្រតិបត្តិការស្វែងរកភស្តុតាង និងចាប់មេក្លោងជួញដូរគ្រឿងញៀន ជាមួយភ្នាក់ងារសម្ងាត់របស់គាត់នៅប្រទេសថៃ។ 
ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនៃបេសកកម្មនេះបានធ្វើឱ្យភ្នាក់ងារសម្ងាត់ទាំងអស់របស់ Cheuk Hoi (Michael Miu) ត្រូវបានសម្លាប់នៅក្នុងសមុទ្រភ្លើងដោយការផ្ទុះគ្រាប់បែក។ ទន្ទឹមនឹងនេះដែរ នៅទីក្រុងហុងកុងមិត្តភក្តិដ៏ល្អរបស់គាត់នៅក្នុងផ្នែក CIB ឈ្មោះលោកអធិការ Lai (Eddie Cheung) ត្រូវបានគេធ្វើឃាតដោយសារតែមូលហេតុគាត់ដឹងរឿងសម្ងាត់ថានៅក្នុងជួរប៉ូលិសមានបង្កប់ជនអាក្រក់។ 
បន្ទាប់ពីមិត្តភក្តិដ៏ល្អរបស់ Cheuk Hoi ស្លាប់ទៅ Cheuk Hoi បានតាំងចិត្តថានឹងបន្តបេសកកម្មមួយនេះ រហូតអាចចាប់បានជនល្មើស។ Cheuk Hoi ដឹងថា Lai Sir នៅមានភ្នាក់ងារសម្ងាត់ ដែលអត្តសញ្ញាណរបស់ពួកគេត្រូវបាន Lai Sir លុបចោលក្នុង ប្រព័ន្ធព័ត៌មាននៅក្នុងជួលប៉ូលិស ដើម្បីការពារសមាសភាព និងជីវិតរបស់ភ្នាក់ងារសម្ងាត់របស់ខ្លួន។
Cheuk Hoi ត្រូវធ្វើការជាមួយ Cheng Suk Mooi (Priscilla Wong) ដើម្បីរកឱ្យឃើញនិងការពារភ្នាក់ងារសម្ងាត់របស់ Lai Sir ដែលនៅសេសសល់របស់គាត់៕ 
តើ Cheuk Hoi អាចរកឃើញភ្នាក់ងារសម្ងាត់របស់ Lai Sir ទាំងអស់បានដោយរបៀបណា? តើអ្នកអ្នកណាជាមេក្លោងធំជាងគេនៅក្នុងសង្គមងងឹត? ជនល្មើសក៏ខ្លាំង ប៉ូលិសរឹតតែខ្លាំង ខ្លាំងប៉ះខ្លាំងនឹងទៅជាបែបណា?

រឿង «ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលិស»
រឿង «ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលិស»
រឿង «ប្រតិបត្តិការណ៍អាថ៌កំបាំងក្នុងជួរប៉ូលិស»

ទស្សនាឈុតខ្លីខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]