សង្គមបច្ចុប្បន្នមនុស្សមួយចំនួន នៅតែទុកមនុស្សស្រី ឬប្រពន្ធ ជាស្ត្រីទន់ខ្សោយ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកជាប្ដី ទាំងដែលស្ត្រីមានសិទ្ធិគ្រប់យ៉ាងស្មើបុរស។

ជាក់ស្ដែង មនុស្សស្រី ឬប្រពន្ធ គឺនាងមានសិទ្ធិក្នុងការសម្រេចចិត្ត ធ្វើកិច្ចការគ្រប់យ៉ាង និងទទួលបានការគោរពពីសំណាក់មនុស្សក្នុងសង្គម ដូច្នេះសូមកុំទុកប្រពន្ធ ដូចជាទាសី ឬស្រីកំដររបស់អ្នកឱ្យសោះ។ សូមប្រុសៗទាំងអស់ ទទួលដឹងផងថា ការងារទាំងឡាយណា ដែលអ្នកអាចធ្វើបាន ប្រពន្ធអ្នកក៏អាចធ្វើបានដូចគ្នា ដូច្នេះ សូមគោរព ឱ្យតម្លៃ និងលើកតម្កើងនាង ក្នុងនាមជាភរិយា ជាម្ដាយ ជាមាតានៃពិភពលោក។ 

រូបភាពតំណាង

ប្រពន្ធអ្នកធ្វើកិច្ចការសព្វបែបយ៉ាង មិនមែនមានន័យថា នាងជាអ្នកបម្រើរបស់អ្នកឡើយ តែនេះជាតួនាទីរបស់ស្ត្រីមេផ្ទះ ជាកិច្ចការដែលនាងត្រូវទទួលរងរ៉ាប់ វាក៏ជាការងារចាំបាច់ដែលនាងត្រូវតែធ្វើ បន្ទាប់ពីការងារ និងមុខរបរខាងក្រៅរបស់នាង។ តែសូមកុំអាងថា អ្នកជាប្ដី មិនមែនជាការងាររបស់អ្នកឱ្យសោះ មនុស្សយើងរស់នៅក្នុងផ្ទះ ក្រោមដំបូលតែមួយជាមួយគ្នា កុំប្រកាន់ការងារស្រី ឬប្រុស សូមជួយគ្នា ចែករំលែកការងារគ្នា កុំដាក់បន្ទុកទៅតែម្ខាងៗអី ព្រោះមនុស្សស្រីបច្ចុប្បន្ន នាងក៏ធ្វើការងារធ្ងន់ៗ ដើម្បីបានចំណូលទ្រទ្រង់គ្រួសារដែរ។

នាងជួយរំលែកការងារតូចធំរបស់អ្នក អ្នកក៏គួរតែជួយរំលែកការងារស្រាលធ្ងន់របស់នាង គេថា " ប្ដីប្រពន្ធ ត្រូវចេះជួយគ្នាទៅវិញទៅមក " មិនមែនមើលនឹងភ្នែក ហើយចាំតែស្រែកបន្ទោសនោះឡើយ។ ប្ដីប្រពន្ធ ចេះជួយគ្នា ចេះស្រឡាញ់ មើលថែគ្នា គោរព ឱ្យតម្លៃគ្នា ទើបជីវិតគូមានក្ដីសុខ សុភមង្គល ប្រកបអ្វីក៏ជោគជ័យ មិនភ័យរឿងបែកបាក់គ្នាទេ៕ 

រូបភាពតំណាង
រូបភាពតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]