រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​បី និង​ដឹក​ដៃ​កូនប្រុស​ស្រី​របស់​នាង​ចំនួន​៣​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់ ចោម​ចៅ​៣ ដើម្បី​សុំ​ពឹងពាក់​សុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ជួយ​ស្វែងរក​ប្ដី​របស់​នាង​ផង​។ ដោយនៅ​ក្នុង​ពេល​នោះ​នាង​បាន រៀបរាប់​ថា ប្ដី​របស់​នាង​ចិត្តដាច់​ខ្លាំង​ណាស់ បាន​ពង្រត់​ស្រី​ថ្មី​ទៅ​បាត់​គ្មាន​អាល័យ​ដល់​រូប​នាង និង​កូន​ទាំង​៣​នាក់ សូ​ម្បី​តែ​បន្តិច​ឡើយ​។

ស្ត្រី​រូប​នោះ​បាន​នាំ​កូន​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩​។

ដោយ​ខណៈនោះ​ហើយ​នាង​ទទួល​បានការ យកចិត្តទុកដាក់​ជួយ​ជួយ​ផ្ដល់​ថវិកា​មួយ​ចំនួន​ពី​សំណាក់​លោក វ៉ា សា​វឿ​ន ដែល​ជា​ចៅសង្កាត់ និង​លោក អ៊ឹម វ​ណ្ណា ចៅសង្កាត់​រង​ចោម​ចៅ​៣ រួម​ជាមួយ​លោកនាយ​រង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​ដោះស្រាយ​ជីវភាព មួយ​គ្រា​ផង​ដែរ​។

នាង​បាន​និយាយ​ថា នាង​មានឈ្មោះ ញ៉ែ​ត ម៉ី អាយុ​២៤​ឆ្នាំ មានកូន​៣​នាក់ ប្រុស​២​នាក់ និង​ស្រី​ម្នាក់ មានស្រុក​កំណើត​ភូមិ តំណាក់​ត្រ​យឹ​ង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត​។ សព្វថ្ងៃ​ស្នាក់​នៅ ផ្ទះ​ជួល​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​ប្តី​របស់​នាង​ដែល​ពង្រត់​ស្រី​ទៅ​បាត់​នោះ ឈ្មោះ ប៊ុ​ន ង៉ែត អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នាង និង​ប្ដី​បាន​រៀប​ការ ជាមួយ​គ្នា​ពេញ​ច្បាប់ កាលពី​អំឡុង​ឆ្នាំ​២០១២ ដោយ​មាន​ទទួលស្គាល់​ដឹង​ឮ ពី​មេបា​ចាស់ទុំ និង​ញាតិសន្ដាន ទាំង​សងខាង​។ ក្រោយមក​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់ ហើយ​កូនពៅ​ទើប​កើត​បាន​អាយុ​៨​ខែ​ប៉ុណ្ណោះ​។ ដោយសារ​តែ​បញ្ហា​ជីវភាព​ទីទ័ល​ក្រ​ទើប​នាង និង​ប្ដី​មិន​អាច​ទ្រាំ​រស់នៅ​ឯ​ស្រុក​កំណើត​បាន​ទេ​ក៏​បាន​សម្រេចចិត្ត នាំ​គ្នា​ចាកចេញ​មក​ស្នាក់​នៅ​រាជធានី​ភ្នំពេញ​។ ដែល​នាង​គ្មាន​មុខរបរ​អ្វី​ឡើយ​ព្រោះ​កូន​ៗ​នៅ​តូច​ទើប​នៅ​មើល​តែ​កូន នៅផ្ទះ​ជួល ចំណែក​ប្ដី​បាន​ចាប់​យកមុខរ​បរជា​កម្មករ​សំណង់​។

នាង​បាន​បន្ត​ទៀត​ថា នាង​មិន​បានដឹង​ថា​លោក​ប្ដី ផិតក្បត់​ទៅ​មាន​ស្រី​លួចលាក់​តាំងពី​ពេល​ណា​នោះ​ឡើយ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ លោក​ប្តី​បាន​ពង្រត់​ស្រី​ថ្មី​ទៅ​បាត់​ចោល​រូប​នាង និង​កូនប្រុស​ស្រី​គ្មាន​អាល័យ​សូ​ម្បី​បន្តិច​ឡើយ​។ នាង និង​កូន​បាន​ពឹងផ្អែក​លើ​ប្ដី​ទាំងស្រុង​ដើម្បី​រកស៊ី​ចិញ្ចឹម ប៉ុន្តែ​នៅ​ពេល​ដែល​ប្ដី​ធ្វើ​បែប​នេះ​ដាក់​រូប​នាង​បាន​ធ្វើ​ឲ្យ​នាង ជួប​ការ​លំបាក​វេទនា​យ៉ាង​ខ្លាំង​រក​ទីបំផុត​គ្មាន​។

មិនតែប៉ុណ្ណោះ​នាង​បាន​នាំ​កូន​ទាំង​៣​នាក់​តាម​ស្វែងរក​ប្ដី​គ្រប់ ទីកន្លែង​ប៉ុន្តែ​ពុំ​បានឃើញ​ឡើយ ទើប​នៅ​ទីបំផុត​នាង​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ប្ដី​នាង​ផង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]