ក្លិបបាល់ទាត់ បឹងកេត ទើបបានបញ្ចេញបទចម្រៀងផ្លូវការរបស់ក្លិបល្ងាចមិញនេះ។ បើតាមហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេត បទចម្រៀងផ្លូវការរបស់ក្លិបមានចំណងជើងថា “ក្រុមមួយក្តីស្រមៃតែមួយ” ដែលច្រៀងដោយលោក Shutter។

គួរបញ្ជាក់ថា ក្លិបបឹងកេតបានអភិវឌ្ឍន៍ខ្លួនក្លាយជាក្លិបអាជីពមួយប្រកបដោយស្តង់ដារ ក្រោយពីលោកស្រី ពុធ ធីតា ក្លាយជាម្ចាស់ភាគហ៊ុនថ្មី និងជាប្រធានក្លិបបឹងកេត។ 

លោកស្រីគឺជាស្ត្រីដំបូងបង្អស់ ដែលក្លាយជាប្រធានក្លិបបាល់ទាត់អាជីពនៅកម្ពុជា។ បឹងកេតបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ដូចជា កសាងកីឡដ្ឋានថ្មីផ្ទាល់ខ្លួន ជ្រើសរើសថ្នាលយុវជនថ្មី គម្រោងបង្កើតក្រុមបាល់ទាត់នារី និងរថយន្តធ្វើដំណើររបស់ក្លិបប្រកបដោយផាសុកភាពជាដើម៕

ចង់ដឹងថាបទចម្រៀងនេះមានអត្ថន័យជ្រាលជ្រៅយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត
លោកស្រី ពុធ ធីតា និងស្វាមី(ឆ្វេងបង្អស់) លោក ហៅ សុជាតិ(កាន់ពាន) លោក បែ មករា (ស្តាំដៃ)
ក្រុមការងារ និងកីឡាករក្លិបបឹងកេត
គម្រោងកីឡដ្ឋានបឹងកេត
គម្រោងកីឡដ្ឋានបឹងកេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]