រាជធានីភ្នំពេញ ៖ ស្ត្រីជាបុគ្គលិកបម្រើការនៅក្នុងក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូចេញពីផឹកស៊ីក៏ត្រូវបានរថយន្តឡិចស៊ីសRX-330 មួយគ្រឿងបើកបុកពីក្រោយពេញទំហឹង រួចព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍ដ៏រន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចសួនសុបិន្តចំការព្រីង តាមបណ្ដោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ស្ត្រីរងគ្រោះមានឈ្មោះ រឿន ស្រីមុំ អាយុ២៦ឆ្នាំ (ស្លាប់) ជាបុគ្គលិកក្លិបវាយកូនហ្គោល ហ្គាឌិន ស៊ីធី មានស្រុកកំណើតភូមិគោងជ័យ ឃុំព្រៃកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌សលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ1GS-6868 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ក្នុងទិសដៅពីជើងទៅត្បូង។
ចំណែកឯស្ត្រីរងគ្រោះបានខ្ទាតចេញពីម៉ូតូបោកទៅនឹងថ្នល់អូសជិត១០០ម៉ែត្របែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ដោយឡែករថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែបំណែកកាងដែលបែកបាក់បន្តិចបន្តួចនៅនឹងកន្លែងកើតហេតុ។
លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកឡិចស៊ីស RX-330 មិនចាំផ្លាកលេខ បានបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដូចហោះបានបុកចំពីក្រោយម៉ូតូទាំងកំរោល បណ្ដាលឲ្យម៉ូតូខ្ទាតផ្លោងទៅចិញ្ចើមផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងដំណំ។
ប្រភពដដែលបានបន្តថា ក្នុងករណីខាងលើគេសង្កេតឃើញថា រថយន្តបង្កហាក់ដូចជាមានបំណងព្យាយាមបើកដេញតាមបំបុកម៉ូតូខាងលើក្នុងល្បឿនយ៉ាងលឿនដូចហោះ ។ ប៉ុន្តែមិនដឹងថា នារីរងគ្រោះមានទំនាស់អ្វីជាមួយនឹងភាគីខាងរថយន្តបង្កនោះទេបានរហូតដល់ថ្នាក់បើកដេញបុកដូច្នេះ ។ ក្រោយមកក៏មាននារីម្នាក់ទៀតដែលជាមិត្តភក្តិនារីរងគ្រោះបានបើករថយន្តមួយគ្រឿងមកស្រែកទ្រហោយំឱបសពនារីរងគ្រោះយ៉ាងគួរឲ្យសោកសង្រេងជាពន់ពេក។
បើតាមសម្តីស្ត្រីដែលត្រូវជាមិត្តភក្តិជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុនាង និងនារីរងគ្រោះបានទៅផឹកស៊ីនៅឯអូតែល សុខា ជាមួយនឹងមិត្តភក្តិផ្សេងទៀតបន្ទាប់ពីបញ្ចប់ការផឹកស៊ីរៀងយប់ជ្រៅពេក ស្ត្រីរងគ្រោះបានសុំទៅគេងផ្ទះរបស់នាងដែលនៅក្បែរកន្លែងកើតហេតុមួយយប់សិន។
ពេលនោះនាងក៏បានហៅជនរងគ្រោះឲ្យឡើងជិះរថយន្តរបស់នាង ប៉ុន្តែជនរងគ្រោះមិនព្រម ដោយសុខចិត្តជិះម៉ូតូទៅតាមពីក្រោយដោយខ្លួនឯង រួចនាងក៏បានបើករថយន្តចេញត្រឡប់ទៅផ្ទះ ។ ដោយសារតែបាត់ជនរងគ្រោះយូរពេកមិនឃើញជិះមកផ្ទះនាងក៏បានបើករថយន្តតាមរកទើបដឹងថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ។
នាងក៏បានបង្ហើបប្រាប់ផងដែរថា នាងបានស្គាល់ពីអត្តសញ្ញាណរថយន្តបង្ករួមទាំងអ្នកបើករថយន្តផងដែរ ដែលរថយន្តបង្កនោះក៏បានទៅចូលរួមក្នុងកម្មវិធីផឹកស៊ីខាងលើផងដែរ ។ ករណីខាងលើនេះមិត្តភក្តិរបស់ជនរងគ្រោះបានបង្ហើបថា អាចជារឿងគំនុំ មិនមែនជាគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុរួចក៏បានធ្វើការវាស់វែង និងយកម៉ូតូខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីស្រាវជ្រាវរករថយន្តបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ ដោយឡែកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញាតិដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកំពង់ចាម៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]