អង់គ្លេស៖ ក្លិបបាល់ទាត់ Liverpool អាចនឹងបំបែកកំណត់ត្រាពិភពលោក ទៅលើប្រាក់ចំណេញរបស់ក្លិបមុនទូទាត់ពន្ធ ខណៈដែលក្លិបបាល់ទាត់មួយនេះ កំពុងរំពឹងថាពួកគេអាចរកប្រាក់ចំណេញរហូតដល់ ១០០លានអឺរ៉ូ (ជាង ៨៨លានផោន)។  ក្រុមហង្សក្រហមកំពុងទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលនារដូវកាលនេះ ដោយបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់កំពូល Premier League និងឈានចូលដល់វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ផងដែរ។ បើគិតពីភាពជោគជ័យលើទីលានរបស់ពួកគេនារដូវកាលកន្លងមក គឺសមល្មមដែលអាចឱ្យពួកគេបំបែកកំណត់ត្រាប្រាក់ចំណូលនេះបាន។

ក្រុម Liverpool នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League

ផ្អែកតាម Inside World Football បានឱ្យដឹងថា ការឈានដល់វគ្គផ្តាច់ព្រ័ត្ររបស់ Liverpool ក្នុងពានរង្វាន់ UCL ក៏ដូចជាទឹកប្រាក់ ១៤៥លានផោន ដែលបានមកពីការលក់កីឡាករ Philippe Coutinho ទៅកាន់ក្លិប Barcelona  គឺអាចជាផ្នែកធំមួយនៃប្រាក់ចំណេញសរុប ដែលនឹងត្រូវបញ្ជូនរបាយការណ៍នេះទៅកាន់អង្គភាព Company House របស់ចក្រភពអង់គ្លេស នាដើមខែមីនាខាងមុខនេះ។

កីឡាករ Philippe Coutinho ពេលបង្ហាញខ្លួនឱ្យ Barcelona
អ្នកគាំទ្រក្រុម Liverpool

គួរបញ្ជាក់ថា បច្ចុប្បន្នក្លិបបាល់ទាត់ Leicester City ជាអ្នកកាន់កំណត់ត្រានេះ ដោយមានប្រាក់ចំណេញមុនបង់ពន្ធរហូតដល់ ៩២,៥លានផោន សម្រាប់រដូវកាល ២០១៦/១៧ ក្រោយពីក្លិបមួយនេះបានឈានដល់វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League។  ប៉ុន្តែ UEFA ជឿជាក់ថា កំណត់ត្រានេះអាចនឹងត្រូវបំបែកបានដោយក្លិបហង្សក្រហមសម្រាប់រដូវកាល ២០១៧/១៨ របស់ពួកគេកន្លងទៅ។  ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លិបផងដែរ UEFA ផ្តោតទៅលើប្រាក់ចំណេញពី Foxes ខណៈដែល Foxes ក៏មានការរំពឹងទុកថា Liverpool អាចនឹងបំបែកកំណត់ត្រាបានក្នុងឆ្នាំនេះ៕

ក្រុម​ Leicester City ពេលឈ្នះពាន Premier League
កីឡាករក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]