ស្រីលង្កា៖  យោងតាមខ្សែវីដេអូរបស់សារព័ត៌មាន Daily Mail Australia ចេញផ្សាយ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បានឲ្យឃើញពីទិដ្ឋភាពដ៏អាណោចអាធ័មរបស់កូនដំរីមួយក្បាល ដែលបានធ្លាក់ចូលក្នុងអណ្តូងទឹកយ៉ាងជ្រៅ ខំស្រវ៉ារកផ្លូវចេញ អត់អាហារស៊ី វិសនឹងក្ស័យជីវិត។ តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះកើតឡើងក្នុងភូមិ Welikanda ដែលមានទីតាំងក្នុងប្រទេសស្រីលង្កា។ 

្កូនដំរីធ្លាក់ចូលអណ្តូង

សំណាងហើយ ឥឡូវនេះវាត្រូវបានអ្នកភូមិក្នុងតំបន់យកអាត្រាក់ទ័រ ទៅកាយបំបែកមាត់អណ្តូង ដើម្បីធ្វើការសង្រ្គោះជីវិតសត្វដំរី។ ដំបូងឡើយពួកគេភ្ញាក់ផ្អើលខ្លាំងណាស់ពេលឃើញទិដ្ឋភាពបែបនេះ។

ពេលនោះពួកគេពិតជាមិនអាចគិតឃើញពីវិធីដែលអាចយកកូនដំរីខាងលើចេញពីអណ្តូងនោះបានទេ ព្រោះដោយសារមាឌនិងទម្ងន់របស់វា។ គួរបញ្ជាក់ថា អណ្តូងទឹកដែលវាបានធ្លាក់ចូលនេះមានជម្រៅ ៧,៥២ម៉ែត្រ។ 

វាបានរងគ្រោះបន្តិចបន្តួចដែរដោយសារដុំថ្មនិងគ្រួសធំៗដែលប្រះចេញពីអណ្តូង ក្នុងអំឡុងពេលកាយដីបំបែក។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែបន្តការកាយនេះ ព្រោះវាជាវិធីសាស្ត្រដ៏ល្អបំផុតមួយក្នុងការជួយសង្រ្គោះជីវិតកូនដំរី។

បន្ទាប់ពីចំណាយពេល ១ម៉ោងកន្លះ ក្នុងការកាយដីបំបែកមាត់អណ្តូងហើយ គេឃើញកូនដំរីដែលបានជាប់ក្នុងអណ្តូង បានរួចរស់ជីវិតចេញមកវិញដោយសុវត្ថិភាព៕

មានវីដេអូនៅខាងក្រោម​៖

្កូនដំរីធ្លាក់ចូលអណ្តូង
្កូនដំរីធ្លាក់ចូលអណ្តូង
្កូនដំរីធ្លាក់ចូលអណ្តូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]