កោះម៉ាឌីវ៖ ក្រោយពីរៀបការរួចបានប៉ុន្មានថ្ងៃ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស បានដឹកដៃប្រពន្ធដ៏សែនស្អាតរបស់ខ្លួន ទៅក្រេបទឹកឃ្មុំនៅសមុទ្រលើទឹកដីកោះម៉ាឌីវ។

យ៉ាងណាមិញ គ្រាន់តែទៅដល់កោះម៉ាឌីវភ្លាម លោក នី រតនា និងភរិយា បានបង្ហោះរូបភាពស្វីតៗជាច្រើន ដើម្បីបង្ហាញឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រឃើញពីសកម្មភាពដំណើរកម្សាន្តរបស់ពួកគេផងដែរ។

ហើយមិនត្រឹមតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករនោះ អ្នកទាំងពីរថែមទាំង Live វីដេអូបង្ហាញពីសកម្មភាពពេលរាត្រី ដែលធ្វើឲ្យអ្នកគាំទ្រ ជាពិសេសអ្នកអត់គូ ឃើញហើយលួចច្រណែនពីភាពផ្អែមល្ហែម ដ៏រ៉ូមែនទិករបស់អ្នកទាំងពីរ មិនតិចអ្នកនោះទេ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រមិនទាន់ដឹងនៅឡើយទេថា លោក នី រតនា និងភរិយា នឹងត្រូវចំណាយពេលដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់ខ្លួន នៅលើទឹកដីកោះម៉ាឌីវនេះប៉ុន្មានថ្ងៃនោះទេ ក៏ប៉ុន្តែអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំមើលរូបភាពស្អាត ដែលអ្នកទាំងពីរនឹងបង្ហោះជាបន្តបន្ទាប់ផងដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងសកម្មភាពស្វីតៗរបស់ប្តីប្រពន្ធថ្មីថ្មោងនេះ យ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖

នី រតនា
ភរិយា នី រតនា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា
នី រតនា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា