ភ្នំពេញ៖ អ្នកណាខ្លះកំពុងទន្ទឹងរង់ចាំការចេញនំ Cake រសជាតិថ្មីពី TOUS les JOURS? ដំណឹងល្អបានមកដល់ហើយ ឥឡូវនេះ TOUS les JOURS កំពុងតែនាំយកនំខេករសជាតិថ្មី សម្រាប់អ្នកទាំងអស់គ្នាហើយ ក្នុងពេលឆាប់ៗនេះ។

Cake រសជាតិថ្មីរបស់ TOUS les JOURS

នៅថ្ងៃទី ១៩ ខែ មករា ម្សិលមិញនេះ នៅផ្សារទំនើប Aeon Mall Phnom Penh វេលាម៉ោង ៤ ដល់ម៉ោង ៦​ ល្ងាច TOUS les JOUS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំខេករសជាតិថ្មីចំនួន ៣ ប្រភេទ ដែលមានដូចជា នំខេករសជាតិដូងស្លឹកតើយ នំខេករសជាតិដូង និងនំខេករសជាតិស្វាយ ដែលជាប្រភេទរសជាតិនំកំពុងទទួលបានការពេញនិយមខ្លាំងក្នុងស្រុក សម្រាប់នំខេកនេះមានការរចនារូបរាងថ្មី ហើយប្លែកស្រស់ស្អាត។

សូមបញ្ជាក់ផងដែលថានំ Cake រសជាតិថ្មីនេះ ត្រូវបានទទួលស្គាល់ទាំងគ្រឿងផ្សំ រសជាតិ និងការរចនា ដោយអ្នកជំនាញផ្នែកផលិតនំខេករបស់ TOUS les JOURS នៅប្រទេសកូរ៉េខាងត្បូង។

សម្រាប់ការដាក់តាំងបង្ហាញនោះ មានការចូលរួមជាពិសេសពីអ្នកជំនាញផ្នែកផលិតនំខេករបស់ TOUS les JOURS ផងដែរ។ ទន្ទឹមគ្នានេះ TOUS les JOURS បានរៀបចំការលេងហ្គេមសប្បាយៗ ដោយមានការប្រកួតញុំានំបុ័ង ដើម្បីឈ្នះនំខេករសជាតិថ្មី ដែលមានការអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ និងភ្លក្សរសជាតិ ព្រមជាមួយនឹងការវាយតម្លៃដោយសេរីនូវនំខេករសជាតិថ្មីរបស់ TOUS les JOURS ផងដែរ។

Cake រសជាតិថ្មីរបស់ TOUS les JOURS

ចំពោះនំខេកថ្មីរបស់ TOUS les JOURS ដែលបានបង្ហាញជូនដល់អតិថិជននេះ ទទួលបានការសរសើរ និងការវាយតំលៃជាច្រើនពីបងប្អូនដែលបានចូលរួមទស្សនានិងភ្លក់ថា ជានំខេកដែលមានរូបរាងថ្មីប្លែក ស្រស់ស្អាត និងមានរសជាតិឈ្ងុយឆ្ងាញ់ ផងដែល។ 

នៅពេលថ្មីៗខាងមុននេះ TOUS les JOURS និងមានចេញលក់បន្ថែមនូវប្រភេទខេករសជាតិថ្មី កាន់តែប្លែក និងកាន់តែឆ្ងាញ់ប្រកបដោយស្ដង់ដារពីប្រទេសកូរ៉េ នៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស។ 

នេះជាដំណឹងល្អមួយ ហើយពិតជាពិសេសសម្រាប់អ្នកដែលចូលចិត្តទទួលទាននំខេក នឹងមានបំណងចង់បាននំខេកដែលស្រស់ស្អាត នឹងមានរសជាតិឆ្ងាញ់ សម្រាប់ជូនដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ ក្នុងថ្ងែពិសេសរបស់ពួកគេ។ 

ដូច្នេះកុំភ្លេចមកសាកល្បងនំខេករសជាតិថ្មីពី TOUS les JOURS ទាំងអស់គ្នាណា ព្រោះ TOUS les JOURS តែងតែផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ និងការផលិតប្រកបដោយអនាម័យ ជាពិសេសមាននំបុ័ងដុតថ្មីៗ និងច្រើនប្រភេទជារៀងរាល់ថ្ងៃ។

Cake រសជាតិថ្មីរបស់ TOUS les JOURS
Cake រសជាតិថ្មីរបស់ TOUS les JOURS
Cake រសជាតិថ្មីរបស់ TOUS les JOURS
Cake រសជាតិថ្មីរបស់ TOUS les JOURS

ព័ត៌មានបន្ថែមសូមតាមដានជាមួយទំព័រ Facebook ផ្លូវការរបស់ TOUS les JOURS
www.facebook.com/TOUSlesJOURS.KH 
https://youtu.be/MVn3YILYiSQ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]