ភ្នំពេញ៖ ជាការពិតតារាសម្តែងដែលពូកែ ត្រូវតែជាតារាដែលអាចសម្តែងបានគ្រប់ទម្រង់ទាំងអស់ មិនថានៅខាងក្រៅចរិតបែបណា តែនៅពេលថតរឿងត្រូវតែចេះបត់បែនគ្រប់កាលៈទេសៈ។

យ៉ាងណាមិញ តារាសម្តែងថៃកញ្ញា Bua Nalinthip គឺជាតារាដែលធ្លាប់តែសម្តែងជាតួអង្គស្រីស្លូត ឬជាតួកាចជាដើម ប៉ុន្តែនៅក្នុងរឿង «អ្នកម្តាយក្លែងក្លាយ» «Khun Mae Suam Roy» អ្នកដឹកនាំតម្រូវឱ្យនាងដើរតួពីរ ហើយជាបងប្អូនភ្លោះនឹងគ្នា ដែលមានអត្តចរិតផ្សេងគ្នាដាច់ តួបងមានចរិតស្លូតបូត ចំណែកតួប្អូនជាតួកាច ក្លាហាន ម៉ឹងម៉ាត់ និងថែមទាំងចេះវាយថែមទៀតផង។

រឿង «អ្នកម្តាយក្លែងក្លាយ»

រឿង «អ្នកម្តាយក្លែងក្លាយ» សាច់រឿងកើតឡើង បន្ទាប់ពីបងស្រីរបស់នាង Sina ត្រូវបានឃាតករបាញ់បណ្តាលឱ្យនាងមិនអាចដើរបាន។ Siriya គឺជាបងស្រីបានចុះអេតាស៊ីវិលជាមួយនឹង Pipop ដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងថែមទាំងមានប្រពន្ធរួចហើយ រហូតមានកូនប្រុសម្នាក់។ 

បន្ទាប់ពីPipopបានស្លាប់ដោយសារតែឧបត្តិហេតុរួចមក ទ្រព្យសម្បតិ្តពាក់កណ្តាលរបស់លោកត្រូវបានចែកទៅឱ្យ Siriya ដែលជាប្រពន្ធចុង និងបានដាក់លក្ខខណ្ឌថាត្រូវតែឱ្យ Athirat ដែលជាប្អូនប្រុសរៀបការជាមួយ Siriya និងមើលថែនាង និងកូនជំនួសលោក។ 

មូលហេតុនេះហើយទើបធ្វើឱ្យ Sina បន្លំខ្លួនធ្វើជាបងស្រីរបស់ខ្លួន ចូលទៅក្នុងគ្រួសាររបស់ Pipop ដើម្បីរកមូលហេតុថា តើអ្នកណាដែលជាអ្នកលួចបាញ់បងស្រីរបស់ខ្លួន។

រឿងរ៉ាវជាច្រើនបានកើតឡើងមកលើ Sina តើនាងនឹងត្រូវប្រឈមមុខបែបណា?

កុំភ្លេចរង់ចាំតាមដានទស្សនារឿង «អ្នកម្តាយក្លែងក្លាយ» ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ចាប់ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ ថ្ងៃត្រង់ រៀងរាល់ថ្ងៃចន្ទ-សុក្រ បន្ទាប់ពីរឿង «ឪរវល់អ៊ំក៏មិនទំនេរ»

រឿង «អ្នកម្តាយក្លែងក្លាយ»
រឿង «អ្នកម្តាយក្លែងក្លាយ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]