ចិន៖ វីដេអូឃ្លីបរបស់កុមារាជនជាតិចិនម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជុំវិញនឹងទេពកោសល្យជំនាញ អាចធ្វើជាជាងកាត់សក់ និងច្នៃម៉ូតសក់បានយ៉ាងស្រស់ស្អាតមិនចាញ់អ្នកអាជីព ទាំងដែលខ្លួននៅតូចអាយុទើបតែ ៦ឆ្នាំ។

សកម្មភាព Jiang កំពុងកាត់សក់

កុមារា Jiang Hongqi មានអាយុ ៦ឆ្នាំ ធំធាត់ឡើងក្នុងទីក្រុង Suining ខេត្តស៊ីឈួន ប្រទេសចិន ត្រូវបានគេស្គាល់ថា ជាកំលោះតូចជាងកាត់សក់ ដែលកំពុងតែមានឈ្មោះល្បីល្បាញលើបណ្តាញសង្គម រស់នៅក្នុងគ្រួសារដែលមានឪពុកម្តាយជាថៅកែហាងសាឡន។

សកម្មភាព Jiang កំពុងធ្វើសក់

បើយោងតាមប្រភពសារព័ត៌មាន កុមារា Jiang បានរៀនសូត្ររហូតក្លាយជាជាងកាត់សក់ ធ្វើសក់ (ម៉ូត) បានយ៉ាងល្អទាំងវ័យក្មេងនេះ ពីឪពុកម្តាយរបស់គេ តាំងតែពីគេអាយុ៤ឆ្នាំមកម៉្លេះ។ រយៈពេល២ឆ្នាំក្រោយមក ពោលគឺ Jiang អាយុ៦ឆ្នាំ គេក៏កាន់តែធំ ហើយការរៀនសូត្រក៏កាន់តែចេះស្ទាត់បានច្រើន ដែលអាចមានសមត្ថភាពបញ្ចេញស្នាដៃធ្វើសក់ជូនភ្ញៀវក្នុងហាង បានដោយមានទំនុកចិត្តតែម្តង ខណៈក៏មានភ្ញៀវជាច្រើន សរសើរពីស្នាដៃរបស់ក្មេងតូចនេះ ព្រោះទាំងមិននឹកស្មានថារូបគេអាចធ្វើវាបាន។

ឃ្លីបវីដេអូដែលឪពុកម្តាយរបស់កុមារា Jiang បានថតពីសកម្មភាពកូនប្រុស កាត់សក់ ធ្វើសក់ជូនភ្ញៀវ យកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គមចិន គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានអ្នកគាំទ្រចុចតាមដាន (Follower) ច្រើនជាង ១លាននាក់ឯណោះ។

សកម្មភាព Jiang កំពុងធ្វើសក់

គួរឲ្យដឹងផងដែរថា ឪពុកម្តាយរបស់កំលោះតូចរូបនេះ បានបើកដំណើរការហាងសាឡន អស់ពេលជាង៦ឆ្នាំមកហើយ និងបានអះអាងប្រាប់ថា នៅពេលដែលកូនប្រុស Jiang អាយុ៤ឆ្នាំ គេតែងមកជួយការងារមួយនេះរហូត និងបានរៀនសូត្រពីវា ហើយឥឡូវនេះគឺគេអាចធ្វើវាបានយ៉ាងស្ទាត់ជំនាញ។

អ្នកលេងបណ្តាញសង្គមជាច្រើនសរសើរ និងបានបញ្ចេញមតិថា ពួកគេពិតជាចង់សាកល្បងឲ្យ Jiang កាត់សក់ឲ្យពួកគេជាខ្លាំង។ Jiang ពិតជាក្មេងដ៏ឆ្លាត និងគួរឲ្យស្រលាញ់ណាស់ ៕

ទស្សនាវីដេអូខាងក្រោម៖   

សកម្មភាព Jiang កំពុងធ្វើសក់
សកម្មភាព Jiang កំពុងកាត់សក់
សកម្មភាព Jiang កំពុងកាត់សក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]