បរទេស៖ កីឡាករ Bodou Jack បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីបញ្ចប់ការប្រកួតកាលពីម្សិលមិញនៅ Las Vegas។ កីឡាករប្រដាល់សញ្ជាតិស៊ុយអែតរូបនេះ បានទទួលរងបរាជ័យយ៉ាងដុនដាបក្រោមថ្វីដៃអ្នកប្រដាល់ Marcus Browne។ ប៉ុន្តែអ្វីដែលគួរឱ្យតក់ស្លុត និងស្រៀវសាច់នោះគឺ ស្នាមបែកយ៉ាងធំនៅលើថ្ងាសរបស់ Jack ដែលក្រោយមកគេដឹងថា ត្រូវដេរប្រហែលជា ២៥ថ្នេរ។

ក្រោយពីការប្រកួតចប់កីឡាករ Jack Bodou បានបង្ហាញអំពីស្ថានភាពរបួសរបស់គាត់ អមជាមួយសារអបអរសាទរចំពោះអ្នកឈ្នះ។ Jack បានសរសេរលើបណ្តាញសង្គមថា៖ “ខ្ញុំសូមអរគុណសម្រាប់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ របួសរបស់ខ្ញុំនៅយប់នេះគឺវាពិតជាមានស្ថានភាពធ្ងន់ធ្ងរពិតមែន ប៉ុន្តែពេលនេះខ្ញុំបានប្រសើរវិញហើយ”។ Bodou Jack បានបន្ថែមថា៖ “អបអរសាទរចំពោះកីឡាករ Marcus Browne ចំពោះជ័យជម្នះនៅថ្ងៃនេះ គេគឺជាកីឡាករដ៏អស្ចារ្យមួយរូបសម្រាប់ព្រឹត្តិការណ៍នេះ”។

Jack Bodou ប្រកួតជាមួយ Marcus Browne
Jack Bodou ប្រកួតជាមួយ Marcus Browne

គួរបញ្ជាក់ថា Bodou Jack បានរងរបួស (បែក) ក្បាលនៅទឹកទី៧ ដោយមានស្នាមបែកយ៉ាងជ្រៅនៅលើថ្ងាសរបស់គេ។  ប៉ុន្តែបើទោះបីជាមានរបួសបែបនេះក្តី ក៏អាជ្ញាកណ្តាលនៅតែអនុញ្ញាតឱ្យរូបគេបន្តការប្រកួតរហូតដល់ចប់សព្វគ្រប់។ ក្រោយការប្រកួតបានបញ្ចប់ លទ្ធផលគឺ Bodou Jack ចាញ់ Marcus Browne ដោយពិន្ទុមុននឹងរូបគេត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

Jack Bodou នៅមន្ទីរពេទ្យ
ស្នាមរបួសរបស់ Jack Bodou
ស្នាមរបួសរបស់ Jack Bodou

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]