ចិន៖ ថ្មីៗនេះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមួយកន្លែងមានទីតាំងនៅទីក្រុង Anhui បាននាំគ្នាអបអរសាទរជោគជ័យដំបូងបំផុតរបស់ខ្លួន ក្នុងការប្រើមនុស្សយន្តវះកាត់ឲ្យអ្នកជំងឺដែលមានបញ្ហាស្ពឹកជើងទាំងគូ និងដៃខាងឆ្វេង។

យោងតាមសារព័ត៌មានក្នុងស្រុក China Daily ចេញផ្សាយ   ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមករាកន្លងទៅ  មានអ្នកជំងឺម្នាក់គេស្គាល់ត្រឹមនាមត្រកូលថា Wang អាយុ៤២ឆ្នាំ បានមកវះកាត់របួសនៅមន្ទីរពេទ្យខាងលើ។

ប្រតិបត្តិការនៃវះកាត់មានរយៈពេល១ម៉ោងកន្លះត្រឹម ដោយក្រុមគ្រូពេទ្យបានប្រើមនុស្សយន្តជំនាន់ថ្មីសម្រាប់ដេរភ្ជាប់មុខរបួសរបស់អ្នកជំងឺដែលមានជម្រៅ១សង់ទីម៉ែត្រ។

បន្ទាប់ពីការវះកាត់ត្រូវបានបញ្ចប់គេឃើញលោក Wang បានធូរស្រាលជាងមុន ហើយអាចក្រោកពីគ្រែបានដោយខ្លួនឯង។  ប្រហែលជាមួយអាទិត្យទៀតលោកអាចចេញពីមន្ទីរពេទ្យដើម្បីទៅសម្រាកនៅផ្ទះបាន។

មនុស្សយន្តវះកាត់អ្នកជំងឺ
មនុស្សយន្តវះកាត់អ្នកជំងឺ

ក្រុមគ្រូពេទ្យជំនាញបានប្រើបច្ចេកវិទ្យាថ្មីមួយដែលគេឲ្យឈ្មោះថា Tinavi ។ គួរបញ្ជាក់ថា Tinavi ជាមនុស្សយន្តជំនាន់ថ្មីដែលគេផលិតឡើងសម្រាប់យកទៅវះកាត់ឲ្យអ្នកជំងឺ ហើយមានតម្លៃ ១៥លានយ័ន (ប្រមាណ ២,៣១លានដុល្លារ)

ក្រឡេកមើលសមត្ថភាពរបស់វាវិញ មនុស្សយន្ត Tinavi អាចធ្វើការវះកាត់ឆ្អឹងត្រគាក និងផ្នែកនៃឆ្អឹងខ្នងទាំងមូលបានទៀតផង។

វាប្រៀបបីដូចជាជំនួយការរបស់គ្រូពេទ្យអីចឹង។  ការដែលគ្រូពេទ្យជំនាញយកមនុស្សយន្តនេះមកធ្វើជាជំនួយការ ព្រោះយល់ថាវាជួយឲ្យប្រតិបត្តិការវះកាត់មានភាពងាយស្រួលនិងលម្អិតជាងមុន  និងអាចថតយកមុខរបួសអ្នកជំងឺបានច្បាស់ ជាពិសេសត្រង់ឆ្អឹងខ្នង និងផ្នែកត្រគាក ហើយអាចធ្វើឲ្យក្រុមគ្រូពេទ្យមានភាពជឿជាក់កាន់តែខ្លាំង និងលម្អិតជាងមុនក្នុងការសម្រេចចិត្តធ្វើអ្វីមួយ៕

មនុស្សយន្តវះកាត់អ្នកជំងឺ
មនុស្សយន្តវះកាត់អ្នកជំងឺ
មនុស្សយន្តវះកាត់អ្នកជំងឺ
មនុស្សយន្តវះកាត់អ្នកជំងឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]