បរទេស៖ Zlatan Imbrahimovic បានធ្វើការវាយប្រហារពាក្យសម្ដីខ្លាំងៗ ទៅកាន់កីឡាករ Cristiano Ronaldo អំពីរឿងដែល Ronaldo បានបបួល Lionel Messi ទៅអ៊ីតាលីដើម្បមានការប្រកួតប្រជែងថ្មីៗ។ កីឡាករ Cristiano Ronaldo បានធ្វើការផ្លាស់ចេញពី Real Madrid ទៅកាន់ Juventus ក្នុងតម្លៃខ្លួន ១០០លានផោន ហើយបច្ចុប្បន្ននេះរូបគេគឺជា Top Scorer នៅ Serie A ដោយរកបាន ១៤គ្រាប់ហើយក្នុងរដូវកាលនេះ។

Cristiano Ronaldo ពេលផ្លាស់ទៅ Juventus

ក្រោយពីផ្លាស់ទៅអ៊ីតាលីបានមួយរយៈពេលខ្លី Ronaldo បានបបួល Messi ឱ្យផ្លាស់មកកាន់ទីនេះ (អ៊ីតាលី) ជាមួយគ្នា។ Ronaldo មានបំណងចង់ឱ្យ Messi មកស្វែងរកការប្រកួតប្រជែងថ្មីមួយដែលអាចបង្ហាញថារូបគេពិតជាកីឡាករល្អបំផុតមួយរូបពិតប្រាកដមែន។  Ronaldo បាននិយាយថា៖ “ខ្ញុំចង់ឱ្យគេ(Messi) មកកាន់ទឹកដីអ៊ីតាលីនៅថ្ងៃណាមួយ, ខ្ញុំសង្ឃឹមថាគេនឹងចូលចិត្តការប្រកួតប្រជែងថ្មីៗបែបនេះ ប៉ុន្តែបើសិនជាគេរីករាយនៅអេស្ប៉ាញ អីចឹងខ្ញុំក៏គោរពក៏សម្រេចចិត្តបែបនេះដែរ។” 

Ronaldo បានបន្ថែមថា៖ “ខ្ញុំធ្លាប់លេងនៅព័រទុយហ្គាល់,អង់គ្លេស,អេស្ប៉ាញ និងអ៊ីតាលី ខណៈដែល Messi ស្ថិតនៅអេស្ប៉ាញតាំងពីដើមមក, ប្រហែលជាគេត្រូវការអ្វីជាច្រើនបន្ថែមទៀត, សម្រាប់ខ្ញុំជីវិតគឺជាការប្រកួតប្រជែង ហើយខ្ញុំក៏ចូលចិត្តបែបនេះ, ចំពោះ Messi រូបគេជាកីឡាករដ៏អស្ចារ្យម្នាក់ និងជាមនុស្សល្អម្នាក់ផងដែរ”។

Ronaldo និង​ Messi

ទោះបីជាបែបណាក្តី កីឡាករដែលធ្លាប់ឈ្នះពាននៅ ហូឡង់,អ៊ីតាលី,អេស្ប៉ាញ និងនៅបារាំង Zlatan Imbrahimovic បាននិយាយថា Messi មិនមានអ្វីត្រូវបញ្ជាក់ទៀតទេ ហើយ Zlatan ក៏បាននិយាយពីការផ្លាស់ទៅកាន់ Juventus របស់ Ronaldo ផងដែរ។ Zlatan បាននិយាយថា៖ “CR7 បាននិយាយពីការប្រកួតប្រជែងថ្មី, ការប្រកួតប្រជែងថ្មីសម្រាប់គេគឺការផ្ទេរទៅកាន់ ក្លិបដែលឈ្នះពាន Serie A ឡើងធម្មតាទៅហើយ” Zlatan បាននិយាយបែបឌឺដងបន្ថែមថា៖ “ហេតុអ្វីទើប Ronaldo មិនទៅចូលរួមជាមួយក្លិបដែលទើបតែឡើងមកពីលីគទី២”? “បើសិនគេមានការប្រកួតប្រជែងជាមួយក្លិបដែលទើបឡើងមកកាន់លីគកំពូល ហើយជួយឱ្យក្លិបលើកពានលីគកំពូល នោះទើបជាការប្រកួតប្រជែងពិតប្រាកដ”, “វាមិនខ្មេះទេ ! ចូលរួមជាមួយ Juventus តាមពិតទៅវាគ្មានលក្ខណៈជាការប្រកួតប្រជែងសោះឡើយ” Zlatan បានបន្ថែមដូច្នេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ Zlatan កំពុងប្រកបអាជីពនៅក្លិប LA Galaxy នាក្របខណ្ឌ MSL របស់អាមេរិក ដោយបង្ហាញខ្លួនបាន ២៧ដង និងរកគ្រាប់បាល់បាន ២២គ្រាប់៕

កីឡាករ Zlatan Imbrahimovic
Ronaldo អបអរគ្រាប់បាល់នៅ Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]