ម៉ាឡេស៊ី៖ បន្ទាប់ពីមហាក្សត្រម៉ាឡេស៊ី ព្រះចៅ មូហាម៉ាត់ ទីប្រាំ (Yang di Pertuan Agong) បានសម្រេចព្រះទ័យដាក់រាជ្យជាផ្លូវការនៅថ្ងៃអាទិត្យទី ៦ ខែមករា ឆ្នាំ២០១៩នេះរួចមក ពេលនេះប្រទេសម៉ាឡេស៊ីបានធ្វើការប្រកាសជាសាធារណៈអំពីការឡើងសោយរាជ្យសម្បត្តិរបស់មហាក្សត្រថ្មី ដែលទ្រង់មានព្រះនាម Abdullah Sultan Ahmad Shah ដែលជាក្សត្រទី៦ នៃប្រទេសម៉ាឡេស៊ី។ នេះយោងតាមការបញ្ជាក់របស់សារព័ត៌មាន CNN ដែលបានចេញផ្សាយក្នុងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩

មហាក្សត្រថ្មី Abdullah Sultan

ស្តេចស៊ុលតង់ Abdullah បានប្រសូតនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ១៩៥៩ ជាបុត្រាទី៤របស់ព្រះអង្គម្ចាស់ Sultan Ahmad Shah

ថ្លែងសុន្ទរកថាក្នុងពិធីប្រកាសជ្រើសតាំងមហាក្សត្រថ្មីនៃប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ Abdullah បានសន្យាយ៉ាងមុតមាំថានឹងបម្រើក្តីសុខប្រជារាស្ត្រម៉ាឡេស៊ីទាំងមូលក៏ដូចជាកែតម្រូវនូវកំហុសខុសឆ្គងផ្សេងៗផងដែរ។ ព្រះអង្គបន្តថា "មហាក្សត្រនិងប្រជារាស្ត្រម៉ាឡេស៊ីគឺមិនអាចញែកដាច់ពីគ្នាឡើយ។ ពួកយើងមានបេះដូងនិងដូងព្រលឹងដូចគ្នា"

គួរបញ្ជាក់ថា ភ្ញៀវកិត្តិយសប្រហែលជា១៦០០នាក់ រាប់បញ្ជូលទាំងគ្រួសាររាជវង្ស មេដឹកនាំរដ្ឋ និងរដ្ឋមន្ត្រីធំៗក្នុងប្រទេសម៉ាឡេស៊ី បានមកចូលរួមធ្វើជាសាក្សីក្នុងពិធីប្រកាសនៃការឡើងសោយរាជ្យសម្បត្តិរបស់មហាក្សត្រថ្មីនេះ៕

មានវីដេអូនៅខាងក្រោម៖

មហាក្សត្រថ្មី Abdullah Sultan
ការដាក់រាជ្យរបស់ស្តេចចាស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]