កូរ៉េខាងត្បូង៖ JYP Entertainment ជាផលិតកម្មធំមួយនៅក្នុងប្រទេសកូរ៉េ ក្នុងនោះផងដែរមានក្រុមចម្រៀងល្បីៗជាច្រើនដែលជ្រកនៅក្រោមទ្រនំមូយនេះ។

ទៀតសោត នៅថ្ងៃទី១៤ មករា ឆ្នាំ២០១៩នេះ ខាងផលិតកម្មបានបង្ហាញនូវតារាស្រី៣នាក់ដែលជាសមាជិកក្នុងក្រុមចម្រៀងថ្មី។ តារាថ្មីទាំង៣នាក់នោះមានដូចជា Shin Ryujin, Hwang Yeji និង Lee Chaeryeon។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ឈ្មោះក្រុម និងសមាជិកផ្សេងៗទៀតនៅក្នុងក្រុមមិនទាន់អាចច្បាស់បានទេ រង់ចាំការបញ្ជាក់ម្តងទៀតពីខាងផលិតកម្ម។

ដោយយោងតាមប្រភពព័ត៌មានមួយបានរៀបរាប់ពីចំនុចត្រួសៗដែលទាក់ទងនិងពួកគេទាំង៣រូបដូចតទៅ៖ 

១. Shin Ryujin

នាងគឺជាសមាជិកហ្វឹកហាត់នៅក្នុង JYP Entertainment។  Ryujin មានសមត្ថភាពពិសេសក្នុងការរាំ និងរ៉េប។ លើសពីនេះទៅទៀតនាងក៏ធ្លាប់លេចមុខនៅក្នុងវីដេអូចម្រៀងរបស់ក្រុម BTS ថែមទៀតផង។ 

Shin Ryujin
Shin Ryujin

២. Hwang Yeji

សម្រាប់ Yeji នាងក៏ជាសមាជិកហ្វឹកហាត់នៅក្នុង JYP Entertainment ដូចគ្នា ហើយនាងធ្លាប់ប្រកួតនៅក្នុងកម្មវិធី The Fan ។ នាងមានសមត្ថភាពក្នុងការរាំ។ ក្រៅពីនេះថែមទាំងមានគេនិយាយថា នាងមានមុខមាត់ស្រដៀងទៅនឹង Dahyun ដែលជាសមាជិករបស់ក្រុមចម្រៀង Twice ថែមទៀតផង។ 

Hwang Yeji
Hwang Yeji

៣. Lee Chaeryeon

Lee Chaeryeon ធ្លាប់បានចូលប្រកួតទៅក្នុងកម្មវិធី KPOP Star Season 3 និងកម្មវិធី Sixteen។ 

Lee Chaeryeon
Lee Chaeryeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]