ថៃ៖ មួយរយៈមុnបានលេចលឺនូវព័ត៌មាន លោក Punjun Prama បាននិយាយប្រាប់អ្នកកាសែតថា ខ្លួននឹងតាមស្រលាញ់ តារាសម្តែងស្រីមួយរូប ដែលមានឈ្មោះថា Thisa Varitthisa។

បន្ទាប់ពីបានលឺពាក្យបែបនេះចេញពីមាត់របស់ Punjun គ្រប់គា្នបានគិតថា ពួកគេទាំងពីរប្រាកដជាមានទំនាក់ទំនងនឹងគ្នា ដែលលើសពីពាក្យថាមិត្ត ឬក៏អាចក្លាយគូស្នេហ៍នឹងគ្នាទៅហើយក៏អាចថាបាន។ ប៉ុន្តែអ្វីទាំងអស់នេះ គ្រាន់តែជាការស្មានរបស់អ្នកគាំទ្រតែប៉ុណ្ណោះ ការពិតយ៉ាងណានោះក៏មិនដឹងច្បាស់ដែរ។

ដោយយោងតាមប្រភពព័ត៌មានមួយ Thisa បានផ្តល់បទសម្ភាសន៍និងនិយាយច្បាស់ៗពីរឿងនេះថា៖

«ខ្ញុំនិង Punjun នៅមិនទាន់បានជួបឬនិយាយគ្នានៅឡើយទេ ហើយសម្រាប់រូបដែលយើងថតជាមួយគ្នា គឺជាការជួបគ្នាដោយចៃដន្យតែប៉ុណ្ណោះ។ ខ្លូនខ្ញុំផ្ទាល់បើមនុស្សដែលខ្ញុំមិនសូវស្គាល់ឬមិនជិតស្និទ្ធគឺមិនសូវហ៊ាននិយាយជាមួយទេ។ នៅពេលដែលបានឃើញព័ត៌មានលើកដំបូងមានអារម្មណ៍ថាភ្ញាក់ផ្អើល ហើយមានមនុស្សជាច្រើនដែរគាំទ្រចង់ឲ្យពួកយើងស្រលាញ់គ្នា។ សម្រាប់រឿងនេះមិនមែនខ្ញុំបិទឱកាសមិនឲ្យតាមស្រលាញ់នោះទេ ប៉ុន្តែដូចខ្ញុំបានប្រាប់អីចឹងថា ពួកយើងមិនទាន់ស្គាល់គ្នាឲ្យច្បាស់លាស់នោះទេ។ ឧទាហរណ៍ថា ប្រសិនបើពេលនេះ មានរឿងដែលដូចអ្នកទាំងអស់គ្នាគិតពិតមែន ខ្ញុំអាចនិងមិនទទួលយកគាត់ក៏ថាបាន ព្រោះខ្ញុំជាមនុស្សដែលគិតច្រើនចំពោះរឿងស្នេហា នេះមិនមែននិយាយសម្តៅលើ Punjun ទេ តែខ្ញុំនិយាយរួមទាំងអ្នកផ្សេងដូចគ្នា»៕

Thisa Varitthisa
Thisa Varitthisa
Thisa Varitthisa
Punjun Prama
Punjun Prama
Punjun Prama
Punjun និង Thisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]