ថៃ៖ អតីតតារាចម្រៀងប្រុសថៃ លោក Poppy ដែលគេគ្រប់គ្នាស្គាល់ថា ជាអតីតសមាជិកក្រុមចម្រៀងប្រុសដ៏មានប្រជាប្រិយ K-Otic បានរៀបចំពិធីមង្គលការរបស់ខ្លួនជាមួយនឹងគូស្នេហ៍ ដែលបានទាក់ទងមើលចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

សម្រាប់នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ កាលពីម្សិលមិញនេះដែរ តារាចម្រៀងប្រុសរូបសង្ហា លោក Poppy និងភរិយាដែលជាកូនក្រមុំដ៏ស្រស់ស្អាតរបស់តារាប្រុសរូបនេះ ពួកបានរៀបចំកម្មវិធីដ៏ពិសេសមួយនេះ យ៉ាងអធិកអធមក្រោមការចូលពីមិត្តភក្តិរួមអាជីព និងបងប្អូនជាច្រើន ដែលធ្វើឲ្យពិធីមង្គលការរបស់តារារូបនេះ រឹតតែមានភាពសប្បាយរីករាយជាខ្លាំងផងដែរ។

ទន្ទឹមនឹងគ្នានោះដែរ តាមរយៈនៅលើបណ្ដាញសង្គមនានា តារាប្រុសរូបនេះក៏បានទទួលការអបអរសារទរ ពីសំណាក់មហាជនអ្នកគាំទ្រ និងជាពិសេសមិត្តសិល្បៈល្បីៗជាច្រើនដួងទៀតផងដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាកម្រងរូបភាពក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក
ទិដ្ឋភាពមង្គលការ Poppy និងភរិយាលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]