បរទេស៖ មុខរលោងស្អាត គ្មានស្នាមមុន ជារឿងដែលមនុស្សស្រីគ្រប់គ្នា ប្រាថ្នាចង់បាន ព្រោះថា អាចជួយឲ្យទាក់ទាញ ចំណាប់អារម្មណ៍ពីមហាជនឲ្យសម្លឹងមើលមកបាន។ ប៉ុន្តែក្នុងនោះ ក៏មនុស្ស មិនអាចបានផ្ទៃមុខរលោងស្អាត គ្រប់ៗគ្នានោះទេ បើទោះបីជាខំព្យាបាល មើលថែប៉ុណ្ណាក៏ដោយ។

ប៉ុន្តែចម្លែកអី សម្រាប់តារាបរទេសវិញ គឺភាគច្រើន ពួកគេបែរជាមិនខ្វល់ នូវផ្ទៃមុខរបស់ពួកគេប៉ុន្មានទេ បើទោះបីជាមុខរបស់គេ សុទ្ធតែអាចម៍រុយពេញមុខក៏ដោយ។ ជាពិសេស ពេលខ្លះ ពួកគេ ថែមទាំងហ៊ានបង្ហាញឲ្យហ្វេន បានឃើញទៀតផង ជាលក្ខណៈសាធារណៈ។

ការដែលពួកគេ ព្រមបញ្ចេញ នូវមុខមាត់ពិតរបស់ពួកគេ ដោយសារតែពួកគេ យល់ឃើញថា មុខមាត់របស់មនុស្សម្នាក់ៗ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ ដូច្នេះពួកគេ មិនភ័យខ្លាចក្នុងការទម្លាយនោះទេ។ គួរបញ្ជាក់ផងដែរ នៅប៉ែកបរទេស ភាគតិចណាស់ ដែលតារាៗមានសាច់មុខស្អាត គ្មានអាចម៍រុយនោះ មិនសូវដូចជានារីៗ នៅប៉ែកអាស៊ីប៉ុន្មានទេ ដែលមានមុខរលោងៗ។

យ៉ាងណាមិញ បើទោះបីជាយ៉ាងណា ក៏មនុស្សគ្រប់គ្នា នៅតែគិតថា តារាទាំងអស់នោះ នៅតែស្រស់ស្អាត ទាក់ទាញ ក្នុងក្រសែភ្នែកពួកគេផងដែរ៕

ចុះប្រិយមិត្ត ដែលមានស្នាមមុនបន្តិចបន្តួចនោះ ទៅខ្វល់ច្រើនធ្វើអ្វី តារាល្បីៗ គេមិនសូវគិតច្រើនផងនោះ!

តោះមើលមុខរបស់ពួកគេទាំងអស់គ្នា៖

Kylie Jenner
Kendall Jenner
Demi Lovato
Emma Watson
Emma Stone
Lucy Liu
Bar Refaeli
Kate Moss

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]