កាលពីពេលថ្មីៗនេះៗ រូបថតរបស់គ្រូបង្រៀនម្នាក់ ត្រូវបានអ្នកជិតខាងរបស់នាង ប្រទះឃើញនៅលើបណ្តាញអិនធើណេត ដែលនាងបានស្លៀកពាក់បញ្ចេញសាច់ យ៉ាងស៊ិចស៊ី។

យោងតាមប្រភពព័ត៌មាន ស្ទ៉មភើ របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ក្រុមការងាររបស់សារព័ត៌មាន ស្ទ៉មភើ បានទទួលនូវការភ្ជាប់ ទៅកាន់បណ្តាញវេបសាយអិនធើណេតមួយ ហើយក្នុងនោះគឺជាវេបសាយ ដែលមានរូបថតរបស់ នារីប្រទេសសឹង្ហបុរីជាច្រើនសន្លឹក។ ប្រភពដដែរបានបន្តទៀតថា រូបថតរបស់នារីប្រទេសសឹង្ហបុរីជាច្រើនសន្លឹកនេះ គឺជារូបថតស៊ិចស៊ី របស់គ្រូបង្រៀនស្រីម្នាក់ ដែលត្រូវបានអ្នកជិតខាងរបស់នាង ប្រទះឃើញនៅលើបណ្តាញអិនធើណេត ហើយបានផ្ញើរឲ្យក្រុមសារព័ត៌មាន ស្ទ៉មភើ ដែលក្នុងរូបថត គ្រូបង្រៀនស្រីម្នាក់នោះ បានស្លៀកពាក់ស៊ិចស៊ី និងបង្ហាញសាច់ដ៏សខ្ចីរបស់នាងផងដែរ។

យ៉ាងណាម៉ិញ គេមិនទាន់បានដឹងឲ្យច្បាស់នោះទេថា រូបថតស៊ិចស៊ីជាច្រើនសន្លឹកនេះ គឺនារីជាគ្រូបង្រៀននោះ ជាអ្នកបង្ហោះដោយខ្លួនឯង ឬក៏មានអ្នកយករូបថតរបស់នាងមកបង្ហោះ។ ទោះបីជាយ៉ាងណាក៏ដោយ គេបានប្រាកដយ៉ាងច្បាស់ថា រូបថតស៊ិចស៊ីទាំងអស់នេះ គឺមានអ្នកបង្ហោះតែម្នាក់គត់ ព្រោះគេបានប្រើប្រាស់ឈ្មោះតែមួយ មកបង្ហោះរូបថតទាំងនេះ។











ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]