អាមេរិក ៖ ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតឡានរបស់ប្រទេសកូរ៉េខាងត្បូងបានដាក់បង្ហាញគម្រោងផលិតផលថ្មីហើយប្លែក ដែលមានឈ្មោះថា Elevate នៅក្នុងកម្មវិធី Consumer Electronics Show (CES) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។ Elevate គឺជាគម្រោងនៃប្រភេទឡានកាត់មនុស្សយន្ត។ វានឹងត្រូវបានបង្កើតឱ្យមានជើងបួន ដែលអាចដើរ ឬបត់ជើងចូលហើយជិះបានដូចយានជំនិះធម្មតា។

Hyundai បានព្យាយាមបង្កើតផលិតផលមួយនេះអស់រយៈពេល ៣ឆ្នាំមកហើយ។ លក្ខណៈពិសេសរបស់ Elevate មិនត្រឹមដើរលើផ្លូវរាបធម្មតាបាននោះទេ វាអាចដើរលើផ្លូវរដាក់រដុប, ផ្លូវឡើងភ្នំ, ផ្លូវទឹកកក និងវាឡើងជញ្ជាំងបានទៀត ដែលបង្កភាពងាយស្រួលដល់ការជួយសង្រ្គោះមនុស្សពីតំបន់គ្រោះថ្នាក់, ជនពិការ និងអាចប្រើប្រាស់បាននៅភពផ្សេងៗផងដែរ។

លោក David Byron of Sundberg-Ferar ទីប្រឹក្សាផ្នែករចនាម៉ូតនៅក្រុមហ៊ុន Hyundai បាននិយាយថា​ “Elevate មានភាពបត់បែនក្នុងការធ្វើដំណើរ អាចផ្ទុកអ្នកដំណើរ និងឡើងជញ្ជាំងកម្ពស់ដល់ទៅ ១,៥ម៉ែតស្របពេលខ្លួនវានៅជាប់ដីបានទៀត”៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]