ការសិក្សាស្រាវជ្រាវថ្មីបោះពុម្ពផ្សាយដោយ Journal Advanced Materials បានរកឃើញសារធាតុថ្មីដែលអាចជំរុញដល់ល្បឿននៃការផ្សះមុខរបួស។

កំណើននៃការវះកាត់បានធ្វើឲ្យអត្រានៃការបង្កជំងឺលើមុខរបួសវះកាត់កើនឡើង ព្រោះវាបានបើកច្រកផ្លូវឲ្យមេរោគជ្រាបចូល ហើយបង្កការរលាកហើម និងវិវឌ្ឍទៅជាជំងឺផ្សេងៗបើមេរោគនៅតែបន្តរីកលូតលាស់បង្កើនចំនួន។

ទោះបីជាក្រោយការវះកាត់គេបានប្រើប្រាស់ថ្នាំប្រឆាំងនឹងបាក់តេរី និងអង់ទីស៊ីបទិច ប្រឆាំងនឹងពពួកមេរោគឱកាសនិយម និងមេរោគពីបរិស្ថានខាងក្រៅយ៉ាងណាក្តី ក៏ មេរោគនៅតែអាចជ្រាបចូល ហើយមានភាពរេស៊ីស្តង់នឹងភ្នាក់ងារសម្លាប់មេរោគទៀតផង។ ជាហេតុនាំឲ្យមេរោគអាចធ្វើការបង្កើនចំនួន និងបង្កជំងឺផ្សេងៗរឹតតែធ្ងន់ធ្ងរ។

ក្រៅពីនេះវាក៏មានបញ្ហារបួសស្បែក ដែលមិនបង្កឡើងដោយការវះកាត់ដូចជា ជំងឺទឹកនោមផ្អែម ឬការរលាកធ្ងន់ធ្ងរ និងរបួសគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលសុទ្ធសឹងបង្កើតមុខធំៗដែលបង្កហានិភ័យនៃជំងឺផ្សេងៗ។  មុខរបួសធំទាមទាររយៈពេលយូរដើម្បីផ្សះដែលបង្កើតឱកាសឲ្យមេរោគធ្វើការជ្រៀតចូលក្នុងរាងកាយបាន។  

រូបតំណាង

ដូច្នេះការសិក្សាថ្មីៗនេះបានបង្កើតម៉ូលេគុលពិសេសម៉្យាង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញល្បឿនផ្សះមុខរបួសនៃរាងកាយយើង។ ម៉ូលេគុលនេះត្រូវបានគេហៅថា Traction Force-activated Payload (TrAPs) ដែលជាម៉ូលេគុលជំរុញឲ្យសារធាតុកូឡេជេន (Collagen) របស់យើងមានភាពសកម្មខ្លាំងក្នុងការភ្ជាប់ជាមួយនឹងជាលិកាយើង ដើម្បីធ្វើមេកានិចផ្សះមុខរបួស។

របកគំហើញនេះនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ការកាត់បន្ថយហានិភ័យនៃជំងឺបង្កឡើងតាមរយៈមុខរបួសធ្ងនធ្ងរ់ដែលតែងផ្តល់ផលលំបាកចំពោះសុខភាពប្រជាជនផ្ទាល់នោះទេ ជាពិសេសវិស័យសុខាភិបាលទូទាំងពិភពលោក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]