ភ្នំពេញ៖ លោក ភា សុភក្ត្រា ជាអ្នកអត្ថាធិប្បាយបាល់ទាត់ដ៏មានប្រជាប្រិយភាពមួយរូប និងជាគ្រូបង្វឹករបស់ក្លិបបាល់ទាត់ក្រសួងការពារជាតិដែលទើបឈ្នះពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ ២០១៨ កាលពីពេលថ្មីៗនេះផងដែរ ។ នាព្រឹកមិញនេះ គេសង្កេតឃើញថា លោកបានបង្ហោះសារមួយនៅលើបណ្ដាញសង្គមដោយមានការសរសេរថា៖ “ឃើញរូបនេះហើយអ៊ួលដើមក អាណិតយុវជនក្លឹបការពារជាតិ ចាយលុយអភិវឌ្ឍន៍យុវជនជាច្រើនឆ្នាំតែ...

—————————————————————

បើសិនជា២ឆ្នាំក្រោយមានធនធានជំរើសជាតិដែលល្អៗកុំភ្លេចនឹកដល់គុណពានរង្វាន់ឯកជនមួយនេះផងណា ក្រុមលោក #NoLeg” ។ 

ុលោក ភា​ សុភក្ត្រា (រូបភាព៖ CNCC)
ក្លិបបាល់ទាត់ក្រសួងការពារជាតិ
សារលើបណ្តាញសង្គមរបស់លោក ភា​ សុភក្រ្តា

ក្រោយពីបានឃើញសំណេរដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ក្រុមការងារខ្មែរឡូតបានធ្វើការទាក់ទងផ្ទាល់ទៅកាន់ លោក ភា សុភក្ត្រា។ លោកបានបញ្ជាក់ឱ្យដឹងថា សំណេរនេះគឺសំដៅទៅលើការសោកស្តាយចំពោះធនធានយុវជនរបស់ក្លិប ពោលគឺក្លិបចង់ឱ្យមានការប្រកួតក្នុងក្របខណ្ឌផ្លូវការមួយដែលមានការទទួលស្គាល់ ។ 

លោកបានផ្តល់បទសម្ភាសន៍មកកាន់ខ្មែរឡូតថា៖ "ការចំណាយខ្ពស់សម្រាប់ការអភិវឌ្ឍន៍យុវជនច្រើន ហើយគ្មានសកម្មភាពណាមួយពាក់ព័ន្ធនឹងការគាំទ្រពីសហព័ន្ធ យើងត្រូវរក្សាខ្ទង់ចំណាយ ដោយសារចំណូលរបស់ក្លិបមានកម្រិតក្លិបបានសម្រេចរំសាយថ្នាលយុវជន ដោយរក្សាទុកតែធនធានមួយចំនួនប៉ុណ្ណោះ , ក្លិបនៅតែមានយុវជនថ្នាលដដែល ប៉ុន្តែមានការកាត់បន្ថយសម្រាប់ជួយសម្រួលដល់សេដ្ឋកិច្ចរបស់ក្លិប។ យើងបានបើកឱកាសឱ្យពួកគាត់ស្វែងរកទ្រនំថ្មី សម្រាប់ស្វែងរកបទពិសោធន៍ និងឱកាសអភិវឌ្ឍខ្លួនក្នុងអាជីពបាល់ទាត់បន្ថែមទៀត"

កីឡាកររបស់ក្រសួងការពារជាតិ ក្នុងកម្មវិធី Football Clinic
កីឡាកររបស់ក្រសួងការពារជាតិ ក្នុងកម្មវិធី Football Clinic

ដោយឡែក ងាកមកចំណាប់អារម្មណ៍ផ្ទាល់របស់លោកចំពោះពានរង្វាន់ KMH Cup ដែលមានការចូលរួមពីឈុតយុវជនជាច្រើនផងនោះ លោកបាននិយាយថា៖ “ខ្ញុំគាំទ្រពេញទំហឹងសម្រាប់ការបង្កើតឱ្យមានពានរង្វាន់មួយនេះឡើង ខ្ញុំជឿជាក់ថាក្លិបនីមួយៗនឹងបង្កើនគុណភាពយុវជនឱ្យកាន់តែមានស្តង់ដារជាងមុន ទោះជានេះមិនមែនជាពានរង្វាន់ដែលស្ថិតក្នុងក្របខណ្ឌសហព័ន្ធយ៉ាងណាក្តី។ ពានរង្វាន់ឯកជនក៏ពិតមែន ប៉ុន្តែខ្ញុំសុំកោតសរសើរចំពោះក្រុមហ៊ុន ISI ដែលមានឆន្ទៈក្នុងការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា" លោកបានបន្ថែមឱ្យដឹងដូច្នេះ ។ គ្រូបង្វឹកកម្រិត A License រូបនេះក៏បាននិយាយពីក្តីស្រមៃក្នុងការបង្កើតឱ្យមានថ្នាលយុវជន ប្រកបដោយស្តង់ដារមួយផងដែរនាថ្ងៃខាងមុខ ។

គួរបញ្ជាក់ថាពានរង្វាន់ KMH Cup ២០១៩ នេះមានការចូលរួមពីក្រុមចំនួន ៧ ក្នុងនោះរួមមានក្រុមយុវជនរបស់ ៖ ក្លិបបឹងកេត ,វិសាខា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, អគ្គិសនីកម្ពុជា, យុវជនកាហ្វេ និងយុវជន KHM តែម្តងខណៈដែលរដូវកាលមុន យុវជនព្រះខ័នរាជស្វាយរៀងជាអ្នកគ្រងដំណែងជើងឯក ៕ 

រូបភាពផ្សព្វផ្សាយសម្រាប់ពានរង្វាន់ KMH Cup U18 2019
យុវជនព្រះខ័នរាជ្យស្វាយរៀង លើកពាន KMH Cup រដូវកាលមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]