ផ្លែទទឹម មិនត្រឹមអាចហូបផ្ទាល់ប៉ុណ្ណោះទេ យើងក៏អាចកិនធ្វើជាទឹកផ្លែឈើផឹកដ៏ងាយស្រួលមួយ។ រសជាតិផ្អែមចត់របស់វា ឆ្ងាញ់ជាប់មាត់ ហូបហើយចង់ហូបទៀត។ វាជាប្រភពនៃស្ករធម្មជាតិ ផ្តល់ថាមពលដល់រាងកាយយ៉ាងមានប្រសិទ្ធភាព។ អ្នកដឹងទេ ផ្លែទទឹមត្រូវបានគេប្រើប្រាស់រាប់ពាន់ឆ្នាំមកហើយដើម្បីព្យាបាលជំងឺ។ នេះក៏ព្រោះសារធាតុចិញ្ចឹមដ៏សំបូរបែបរបស់វា  រាប់តាំងពីវីតាមីន សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ ជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួនធំទទួលបានពីការហូបផ្លែទទឹម៖

១. ជំរុញប្រព័ន្ធភាពស៊ាំរាងកាយ

វីតាមីន C ដ៏សំបូរបែបទទួលបានពីផ្លែទទឹម បានជួយពង្រឹងប្រព័ន្ធការពាររាងកាយយើង ទប់ទល់នឹងពពួកមេរោគទាំងឡាយ ដែលធ្វើឲ្យហានិភ័យនៃការបង្កជំងឺក៏មានការធ្លាក់ចុះដែរ។

វីតាមីនC ក៏បានចូលរួមចំណែកអន្តរាគមភ្លាមៗទប់ទល់នឹងឥទ្ធិពលរបស់ពួកវីរុស មុននឹងពពួកកោសិកាឈាមស (ភ្នាក់ងារប្រឆាំងនឹងមេរោគ) មានសកម្មភាព។

នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវមួយចំនួន បានបង្ហាញឲ្យឃើញថា វីតាមីនC បានជួយកាត់បន្ថយឥទ្ធិពលរបស់មេរោគ ហើយកាត់បន្ថយរយៈពេលនៃការបង្ករោគ ទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម ជាពិសេសជំងឺផ្តាសាយនេះឯង។

រូបតំណាង

២. ប្រឆាំងនឹងជំងឺមហារីក

វីតាមីន C ក៏បានដើរតួនាទីជាសារធាតុដ៏សំខាន់ប្រឆាំងនឹងពពួករ៉ាឌីកាល់សេរី (សារធាតុពុល)  ជាពពួកម៉ូលេគុលមិនល្អដែលអាចធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធខាងក្រៅនៃលក្ខណៈ DNA និងដំណើរការធម្មតារបស់កោសិកា។

ដូច្នេះការទទួលទានរបបអាហារដែលសំបូរវីតាមីនC បានចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍កោសិកាមហារីក តាមរយៈការលុបបំបាត់ និង ប្រឆាំងនឹងពពួលម៉ូលេគុលសេរី ដែលអាចប៉ះពាល់ដល់លក្ខណៈធម្មតារបស់កោសិកា។

រូបតំណាង

៣. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ

សារធាតុសរសៃទទួលបានពីផ្លែទទឹមបានចូលរួមចំណែកយ៉ាងសំខាន់ដឹកនាំ និង ស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ មុននឹងនាំយកទៅចាក់ចោលតាមផ្លូវបន្ទោរបង់។

សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏សំបូរបែបនៃផ្លែទទឹម ក៏បានជួយកាត់បន្ថយហានិភ័យនៃបញ្ហារលាកហើមនៅតាមប្រព័ន្ធរំលាយអាហារទៀតផង។ 

រូបតំណាង

៤. ល្អសម្រាប់សុខភាពបេះដូង

ផ្លែទទឹមត្រូវបានគេសិក្សារកឃើញថា វាមានឥទ្ធិពលវិជ្ជមានការពារសរីរាង្គបេះដូង និងសរសៃឈាម។ វាបានចូលរួមចំណែកដល់ការជំរុញលំហូរចរន្តឈាម និងកាត់បន្ថយហានិភ័យនៃបញ្ហាក្រិនរឹងសរសៃឈាម។  នេះក៏ដោយសារវាបានកាត់បន្ថយការប្រមូលផ្តុំសារធាតុកូលេស្តេរ៉ុលនៅតាមបណ្តាយសរសៃឈាម។

ដូច្នេះបំពេញរបបអាហារជាមួយផ្លែទទឹម ដើម្បីទទួលបានសារធាតុចិញ្ចឹមសំខាន់ៗ ដែលជំរុញដល់សុខភាពរបស់លោកអ្នក៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]