អាមេរិក៖ យោងតាមសារព័ត៌មាន Metro ចេញផ្សាយថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា “ទឹកប្រាក់១៣ម៉ឺនដុល្លារនឹងប្រគល់ដល់ដៃភ្លាមៗ បើសិនជានរណាម្នាក់អាចកាត់ចិត្តចាកចេញពីទីក្រុង និងមិនមានអ៊ីនធឺណិតប្រើ ដើម្បីទៅមើលថែភូមិគ្រឹះដ៏ស្រស់ស្អាតមួយនេះ”។

តាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ម្ចាស់ភូមិគ្រឹះកំពុងជ្រើសរើសមនុស្សពីរនាក់ អាចជាមិត្តភក្តិជិតស្និទ្ធឫគូសង្សារ  ហើយគេនឹងផ្តល់ប្រាក់១៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីឲ្យអ្នកជួយមើលថែផ្ទះដ៏ធំស្កឹមស្កៃលាតសន្ធឹងនៅលើផ្ទៃទឹកនេះ។

ទេសភាពខាងក្រៅ

ទីនោះមានទេសភាពល្អស្រស់ត្រកាល អមដោយសម្បត្តិធម្មជាតិព័ន្ធជុំវិញមានទាំងសាគរ និងព្រៃព្រឹក្សាលតាវល្លិយ៉ាងខៀវស្រងាត់។ គេបានសាងសង់ទីនោះក្នុងឆ្នាំ១៨៧៤ មានទីតាំងស្ថិតលើកោះ East Brother ក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។

ចំណែកអ្នកដែលចង់មកដាក់ពាក្យធ្វើជាអ្នកមើលថែភូមិគ្រឹះដ៏ធំនេះ តម្រូវឲ្យចេះធ្វើកិច្ចការបន្ទាប់បន្សំតែប៉ុន្មានមុខប៉ុណ្ណោះពោលគឺចេះបើកទូកឆ្លងទៅមក រៀបចំអាហារពេលព្រឹក និងគ្រែដេកសម្រាប់ភ្ញៀវដែលទៅលំហែកាយនៅទីនោះ។ រីឯអ៊ីនធើណែត និងទូរទស្សន៍វិញគឺមិនមានឡើយ។

គួរបញ្ជាក់ថា ភូមិគ្រឹះមួយនេះបើកទទួលភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តលំហែអារម្មណ៍ ៤ថ្ងៃក្នុងមួយសប្តាហ៍ និងមានបើកឲ្យជួលដើម្បីរៀបចំពិធីជប់លៀងធំៗផ្សេងៗផងដែរ៕

ទេសភាពខាងក្រៅ
ទេសភាពខាងក្រៅ
ទេសភាពខាងក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]