សៀមរាប៖ កាលពីម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាម បណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ អ្វីដែលធ្វើឱ្យសង្គមស្អប់ខ្ពើម និងប្រជាជនមានភាពក្តៅក្រហាយនោះគឺថា ប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ផ្លូវនោះ រួមទាំងអ្នកជិះឡាន ម៉ូតូមួយចំនួន បែរជានាំគ្នាដណ្តើមយកអីវ៉ាន់ ដែលរថយន្តជួបគ្រោះថ្នាក់ ជ្រុះរាយប៉ាយតាមផ្លូវនោះ យកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនទៅវិញ ខណៈពេលមានភ្ញៀវបរទេសមួយចំនួននៅទីនោះមានការហួសចិត្ត និងភ្ញាក់ផ្អើលជាខ្លាំង។

បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ឥឡូវប្អូនប្រុសតៃកុងឡានឈ្មោះ Ratana Kun បានសើ្នសុំឱ្យ បងប្អូនដែលរើសអីវ៉ាន់ទាំងអស់ សូមយកអីវ៉ាន់ឱ្យគាត់វិញ ព្រោះគាត់ត្រូវសងគេច្រើន។

លោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកថា៖

«សេចក្ដីជូនដំណឹង បើបងប្អូនណាដែលបានរើសយកអីវ៉ាន់ដែលឡានបងខ្ញុំធ្លាក់ម្សិលមិញនៅស្រុកបាគង ខេត្ដសៀមរាប ផ្លូវជាតិលេខ6A និងសុំវិញ ពីព្រោះខ្ញុំត្រូវសងក្រុមហ៊ុនគេច្រើនណាស់ ហើយតៃឡានខ្ញុំគ្មានលទ្ធភាពសង់គេទេ។ លេខទូរស័ព្ទខ្ញុំបាទ 012 867045 / 097 8595566/ 012737916 ខ្ញុំសង្ឃឹមថាបងៗ ពូ មីង នឹងយល់អាម្មរណ៍ហើយ ថាពិបាកយ៉ាងណា»។

គួរឱ្យដឹងផងដែរ វីដេអូនេះត្រូវបានចែករំលែកតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក មានបរទេស និងប្រជាជនខ្មែរយើងជាច្រើននាក់ មានការរិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងករណីមួយនេះ។

ក្រោយមកម្ចាស់ឡានកូរ៉ូឡាម្នាក់ដែលបានរើសអីវ៉ាន់នោះ លោកបានចេញមុខសងម្ចាស់គេវិញហើយ។ យោងតាមគណនីហ្វេសប៊ុករបស់លោកឈ្មោះ Vichet Som បានសរសេរថា៖

«ថ្ងៃនេះខ្ញុំបានប្រគល់របស់ដែលបងប្រុសបានធ្លាក់ពីលើឡានពីម្សិលមិញអោយទៅម្ចាស់គាត់វិញហើយ គួរអោយអាណិតគាត់ណាស់គាត់បាននិយាយប្រាប់ខ្ញុំថាបាត់ 70កេះជាង សូមអោយបងប្អូនដែលរើសបានយកមកអោយគាត់វិញទៅ លេខទូរស័ព្ទរបស់គាត់ 012737916 ម្ចាស់ឡានផ្ទាល់៕» 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

លោក Vichet Som យករបស់សងម្ចាស់ឡានវិញ
លោក Vichet Som យករបស់សងម្ចាស់ឡានវិញ
លោក Vichet Som យករបស់សងម្ចាស់ឡានវិញ
លោក Vichet Som យករបស់សងម្ចាស់ឡានវិញ
សកម្មភាពនៅពេលនោះ
សកម្មភាពនៅពេលនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]