ថៃ៖ ទោះបីជាមិនទាន់ដល់ពេលវេលាចូលរោងជ័យរៀបការយ៉ាងណាក្តី តែអតីតតារាកំប្លែង និងពិធីករដ៏មានប្រជាប្រិយភាព នាយព្រែក និងគូដណ្តឹងតែងតែមើលថែ ការពារគ្នា បង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារាប្រុសរូបរាងស្រស់សង្ហារូបនេះ បានឆ្លៀតពេលទំនេរពីការងារផ្ទាល់ខ្លួន មួយរយៈពេលធំ បានបណ្តើរគូដណ្តឹងរូបស្រស់របស់ខ្លួន ដើរលេងក្រៅប្រទេស ជាមួយនឹងគ្រួសារយ៉ាងផ្អែមល្ហែម និងមានសុភមង្គលយ៉ាងខ្លាំង។

ទោះបីជាមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី ក៏ប៉ុន្តែតារាប្រុសរូបនេះបានដើរតួនាទីជាគូអានាគតដ៏ល្អ ធ្វើឲ្យគូដណ្តឹងរបស់ខ្លួនសប្បាយចិត្ត នៅពេលដែលបានដើរលេងជួបជុំគ្នាយ៉ាងមានក្តីសុខយ៉ាងដូច្នោះ។ ទន្ទឹមនឹងនេះដែរ អ្នកទាំង២បានលេងខ្លួន គួរឲ្យចាប់អារម្មណ៍ និងសាកសមនឹងគ្នាយ៉ាងខ្លាំងតែម្តង។

ក្រោយពីបានឃើញសកម្មភាពបែបនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាសរសើរដល់លោក ដែលជាគូដណ្តឹងល្អបាន បង្ហាញក្តីស្រលាញ់ទៅកាន់នាង ទោះបីជាមានការងារច្រើនត្រូវធ្វើយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នាយព្រែក
នាយព្រែក និងគូដណ្តឹងដើរលេងក្រៅប្រទេស
នាយព្រែក និងគូដណ្តឹងដើរលេងក្រៅប្រទេស
នាយព្រែក និងគូដណ្តឹងដើរលេងក្រៅប្រទេស
គូដណ្តឹងនាយព្រែក
គូដណ្តឹងនាយព្រែក
គូដណ្តឹងនាយព្រែក
គូដណ្តឹងនាយព្រែក
នាយព្រែក និងគូដណ្តឹង
នាយព្រែក និងបងថ្លៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក