ស្ទឹងត្រែង៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញា សួស វីហ្សា បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលនាងបានដាច់ចិត្តទម្លាយទំនាក់ទំនងស្នេហា អស់រយៈពេលជាងបួនឆ្នាំ ជាមួយនឹងតារាសម្តែងលោក ថមមី

ដំណឹងមួយនឹះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបនៅក្នុងចិត្តជាខ្លាំង ព្រោះមិននឹកស្មានថាស្ងាត់ៗស្រាប់តែពួកគេបានបង្ហាញ ពីជីវិតស្នេហារវាងគ្នាយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះ ក្រោយទម្លាយរឿងមួយនេះ នាង និងគូស្នេហ៍ក៏ចាំផ្តើមបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច នៅលើបណ្តាញសង្គម។

តែអ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងលោកថមមី បានដឹកដៃគ្នាដើរលេងកម្សាន្តនៅតាមខេត្ត ជាមួយនឹងគ្រួសារជាលើកដំបូង ក្រោមសកម្មភាពយ៉ាងមានសុភមង្គល និងពោរពេញដោយភាពរីករាយបំផុត។

ក្រោយពីបានឃើញសកម្មភាពបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្ត ព្រោះបានឃើញពួកគេបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាកាន់តែខ្លាំងឡើង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏រង់ចាំនូវ ដំណឹងល្អរបស់អ្នកទាំង២ក្នុងពេលឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សួស វីហ្សា
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី
សួស វីហ្សា និងថមមី ដើរលេងលក្ខណៈគ្រួសារ
សួស វីហ្សា និងថមមី ដើរលេងលក្ខណៈគ្រួសារ
សួស វីហ្សា និងថមមី ដើរលេងលក្ខណៈគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា