អ៊ីតាលី៖ តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានផ្ទេរមកពី Real Madrid កាលពីដើមរដូវកាលនេះ​ក្នុងតម្លៃខ្លួន ១០០លានអឺរ៉ូ ហើយបច្ចុប្បន្នគេកំពុងជាអ្នករកគ្រាប់បាល់ច្រើនជាងគេនៅអ៊ីតាលីសម្រាប់រដូវកាលនេះផងដែរ ។

Cristiano Ronaldo បង្ហាញខ្លួនផ្លូវការជាមួយ Juventus

ប៉ុន្តែវាហាក់បីដូចជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយដែរ សម្រាប់បណ្ដាអ្នកគាំទ្រតារាបាល់ទាត់វ័យ ៣៣ឆ្នាំរូបនេះ ចំពោះចម្លើយរបស់គេអំពីអនាគតជាមួយក្លិបបាល់ទាត់ Juventus ។ 

ពាក់ព័ន្ធនឹងសំណួរដែលសួរថា “តើលោកអាចត្រឡប់ទៅកាន់ក្លិបចាស់ (Sporting CP) របស់លោកវិញដូចកីឡាករ Nani ដែលជាអតីតមិត្តរួមក្រុមឬយ៉ាងណា?” ចម្លើយរបស់លោកគឺ “តើខ្ញុំនឹងត្រឡប់ទៅ Sporting វិញដូច Nani?.. មិនប្រាកដដែរ ក្នុងពិភពបាល់ទាត់យើងមិនអាចដឹងមុនបានទេ, ចំពោះក្រុមជម្រើសជាតិវិញជាការសម្រេចចិត្តបណ្ដោះអាសន្នក្នុងការចាកចេញ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញនៅឆ្នាំ ២០១៩”

ក្រុមបាល់ទាត់ជម្រើសជាតិ Portugal

ទោះបីជាបែបណាក្ដី ម្ចាស់អាវលេខ ៧ របស់ Juventus រូបនេះបានឱ្យដឹងថា លោកមិនមានផែនការចាកចេញពីទីនេះ (Juventus) ឆាប់ៗនៅឡើយទេ ។ “គ្រប់គ្នានៅទីក្រុង តូរីន បានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ , ពួកយើងទាំងអស់គ្នាមានអារម្មណ៍រីករាយនៅទីនេះ , ខ្ញុំមិនដឹងថាអាជីពបាល់ទាត់របស់ខ្ញុំនឹងបញ្ចប់នៅពេលណានោះទេ ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ល្អ ហើយក៏ចង់បន្តវាទៅមុខឱ្យបានយូរទៀតដែរ” Ronaldo បានបន្ថែមដូច្នេះ៕

Ronaldo និងមិត្តស្រី ជាមួយកូនប្រុស
ក្រុមបាល់ទាត់ Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]