(ព្រះសីហនុ)៖ ជនបរទេស២នាក់ប្ដី-ប្រពន្ធ បានគាំងបេះដូងស្លាប់ នៅក្នុងបុរី «BS» ផ្ទះលេខV4/38 ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង១២៖០០នាទី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

បើតាមមន្ដ្រីនគរបាលខេត្ត បានឲ្យដឹងថា ជនបរទេស២នាក់ ប្តី-ប្រពន្ធ ខាងលើនេះ រួមមាន៖

ទី១៖ ឈ្មោះ KHARLAMOV VIKTOR ភេទប្រុស ឆ្នាំកំណើត ២២.០៦.១៩៦៦ ជនជាតិរុស្ស៊ី​ កាន់លិខិតឆ្លង ដែនលេខ ៧២៥៦៧០៤១០ មានសុពលភាព ០១.០៨.២០២៣។

ទី២៖ ឈ្មោះ POSPELOVA LILIIA ភេទ​ស្រី​ ឆ្នាំកំណើត ១១.០២.១៩៦០ ជនជាតិរុស្ស៊ី​​ កាន់លិខិតឆ្លងដែនលេខ​ ៧១៥៤៥៥៥៩៤ មានសុពលភាព ២១.០៧.២០២១ ប្រពន្ធមុខរបរអ្នកទេសចរណ៍ ស្នាក់នៅផ្ទះកើត ហេតុខាងលើ។

តាមការពិនិត្យ ដោយលោកវេជ្ជបណ្ឌិត និងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានសន្និដ្ឋានជំហ៊ានដំបូងថា ស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសពអ្នកទាំង២ ត្រូវបានដឹកយកទៅរក្សាទុក នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត តាមការសម្រេចរបស់ស្ថានទូតសាម៉ី៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]