បរទេស៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយក្នុងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩នេះបានឲ្យដឹងថា អ្នកជំនាញបានស្រាវជ្រាវនិងរកឃើញវត្ថុធាតុទាំង៤ប្រភេទ ដែលមានផ្ទុកសារជាតិញៀនខ្លាំងជាងគេបំផុតនៅលើពិភពលោក។

ក្នុងឆ្នាំ២០០៧ លោក David Nutt ដែលជាសាស្ត្រាចារ្យឯកទេសខាងស្រាវជ្រាវប្រភេទថ្នាំញៀន និងមិត្តរួមការងាររបស់គាត់ផ្សេងទៀត បានធ្វើការចុះទៅដកស្រង់ទិន្នន័យ និងធ្វើការពិគ្រោះយោបល់ជាមួយអ្នកពិសោធន៍ជំនាញៗជាច្រើននាក់ ជុំវិញសារជាតិញៀនទាំងអស់។ ជាលទ្ធផលលោកបានរកឃើញ ៤ប្រភេទ ដែលមានផ្ទុកសារជាតិញៀនខ្លាំងបំផុត។

ខាងក្រោមជាវត្ថុធាតុទាំង៤ ដែលមានផ្ទុកសារជាតិញៀនច្រើនបំផុតក្នុងលោក៖

១. អេរ៉ូអីន (Heroin)

អ្នកពិសោធន៍បានចាត់ទុកថា ថ្នាំអេរ៉ូអីនជាវត្ថុធាតុលេខមួយដែលមានផ្ទុកសារជាតិញៀនច្រើនបំផុត។ ពួកគេបានឲ្យពិន្ទុវា៣លើ៣នៃពិន្ទុសរុប។ ហេរ៉ូអីនជាប្រភេទថ្នាំអាភៀនម្យ៉ាងដែលអាចបង្កឲ្យមានផលប៉ះពាល់ដល់ខួរក្បាលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ហេរ៉ូអីនក៏ត្រូវបានគេវាយតម្លៃថាជាថ្នាំដែលគ្រោះថ្នាក់បំផុតដែលអាចប៉ះពាល់ដល់អ្នកប្រើ និងសង្គមជាតិទាំងមូល។

អេរ៉ូអីន

២. កូកាអ៊ីន (Cocaine) 

គេបានធ្វើការប៉ាន់ស្មានពីចំនួនមនុស្សប្រមាណ ១៤ ទៅ ២០លាននាក់ជុំវិញពិភពលោក ដែលបានប្រើសារធាតុញៀនប្រភេទកូកាអ៊ីននេះនៅក្នុងឆ្នាំ២០០៩។ ពេលនោះទីផ្សារលក់ថ្នាំកូកាអ៊ីនមានតម្លៃរហូតដល់ ៧៥លានដុល្លារ

កូកាអ៊ីន

៣. នីកូទីន (Nicotine)

នីកូទីន ជាគ្រឿងផ្សំដ៏សំខាន់បំផុតដែលមាននៅក្នុងថ្នាំជក់។ នៅពេលនរណាម្នាក់ជក់បារី សារជាតិនីកូទីននឹងត្រូវបានស្រូបចូលតាមសួត រួចបញ្ជូនទៅកាន់ខួរក្បាល។ អ្នកពិសោធន៍បានចាត់ទុកថា នីកូទីនជាសារជាតិញៀនលេខ ក្នុងចំណោមសារជាតិញៀនផ្សេងទៀត។

នីកូទីន

៤. សារជាតិ Barbiturates

ជាទូទៅថ្នាំងងុយដេកជាច្រើនប្រភេទត្រូវបានផ្សំចេញពីសារជាតិញៀនមួយឈ្មោះថា Barbiturates ។ វាត្រូវបានគេយកទៅប្រើប្រាស់ដំបូងសម្រាប់ព្យាបាលជំងឺថប់អារម្មណ៍ និងធ្វើឲ្យអ្នកប្រើងងុយគេង។

នៅពេលនរណាម្នាក់ប្រើប្រាស់សារជាតិនេះក្នុងកម្រិតទាប  វានឹងធ្វើឲ្យអ្នកប្រើមានអារម្មណ៍ថាសប្បាយនិងមិនធុញថប់ឡើយ។ តែបើប្រើវាច្រើនហួសកំណត់វិញវានឹងក្លាយជាអាវុធដ៏សាហាវមួយដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើវិញ។

សារជាតិ Barbiturates

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]