អាមេរិក៖ កាលពីពេលថ្មីៗកន្លងទៅនេះ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន បានបង្កឱ្យមានការប៉ះពាល់ជាខ្លាំងក្នុងវិស័យពាណិជ្ជកម្ម តួយ៉ាងដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Apple ជាដើម។

យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា Apple រំពឹងទុកថា ការលក់នៅក្នុងប្រទេសចិនអាចឈានដល់ ៨៩ ពាន់លានដុល្លារទៅ ៩៣ពាន់លានដុល្លារ នេះបើគិតត្រឹមត្រីមាសក្នុងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែការលក់នៅក្នុងប្រទេសចិនបានតែ ៨៤ពាន់លានដុល្លារប៉ុណ្ណោះ ធ្វើឱ្យក្រុមហ៊ុនយក្សនេះបាត់បង់ប្រាក់ចំណូលដល់ទៅ ៨ % និងខាតបង់លុយរាប់សិនលានដុល្លារ។

លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានថ្លែងថា៖

«យើងជឿជាក់ថា បរិយាកាសសេដ្ឋកិច្ចនៅក្នុងប្រទេសចិនត្រូវរងផលប៉ះពាល់បន្ថែមទៀត ដោយសារតែភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសយក្សទាំងពីរ។»

មូលហេតុធំនោះគឺដោយសារតែសង្រ្គាមពាណិជ្ជកម្មរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងចិន បានដំឡើងពន្ធជាខ្លាំង ទើបធ្វើឱ្យ iPhone នៅចិនមានតម្លៃថ្លៃ ហើយមនុស្សម្នាក៏មិនសូវទិញ iPhone ច្រើនដូចមុន។ ដូច្នេះជំនួសដោយការប្តូរស៊េរី iPhone ថ្មី ប្រជាជននៅចិនងាកមកផ្លាស់ប្តូរថ្មថ្មីវិញ។

គួរឱ្យដឹងផងដែរ សង្រ្គាមពាណិជ្ជកម្មរវាងប្រទេសយក្សទាំងពីរនេះ បានប៉ះពាល់ដល់ក្រុមហ៊ុនធំៗជាច្រើនមានដូចជាក្រុមហ៊ុន Apple, ក្រុមហ៊ុន Huawei និងបណ្តាក្រុមហ៊ុនជាច្រើនទៀតនៅក្នុងពិភពលោក៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង
លោក Tim Cook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]