រាជធានីភ្នំពេញ ៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅ​ទីបំផុត បុរស​ដែល​ចាក់​សម្លាប់​បុរស​ជនជាតិ​ចិន​​ម្នាក់ស្លាប់​ ​ក្នុងពេល​កំពុង​នៅ​ជាមួយ​​​អតីត​ប្រពន្ធនិង​ម្តាយក្មេកហូបសាច់អាំង​​នៅ​​ហាង​«Family BBQ» បឹង​​ត្របែក​ ត្រូវ​​កម្លាំង​សមត្ថ​​កិច្ច​ចាប់ខ្លួន​​​បាន​​ហើយ​ ​នៅ​​ព្រឹក​ថ្ងៃ​ទី៤ ​ម​ក​រា នេះ ​ខណៈ​កំពុងសាកសួរ​នៅ អធិ​ការដ្ឋាន​នគរបាល​ខណ្ឌចំការមន ​។

បើ​តាម​ប្រភព​ពី​​នគរបាល​ខណ្ឌចំការមន​ក៏​បាន​​ឱ្យ​ដឹងដែរ​​ថា ​បុរស​​ដៃដល់​រូប​នេះ មាន​ឈ្មោះគង់ កុសល អាយុ៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​មាន​ឋានន្តរស័​ក្តិ​ថ្នាក់​អនុសេនីយ៍ឯក ។ ប្រភពបន្តថា ការ​ឃាត់ខ្លួន​បាននេះ គឺ​មាន​ការ​​ចូលរួ​ម​ពី​​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន សហការ​ជាមួយ​​​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​

ទណ្ឌ​ម្រិត​ធ្ងន់ ដោយ​បានស្រាវជ្រាវ​រហូត​​ឃាត់ខ្លួន​បាននៅ​ចំណុចក្នុង​វត្ត​ថ្ម៣​ដុំ ភ្នំ​ត្បែងមានជ័យ ភូមិ​ភក្តី ឃុំរអាង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​ ។​

ប្រភពន្តថា ក្រោយ​​ពេល​​​ជន​ដៃដល់​​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​​បុរស​ជនជាតិ​ចិន ដែល​ជា​មិត្ត​ប្រុស​ថ្មី​របស់​អតីត​ប្រពន្ធ​​​ស្លាប់​​ និងស្ត្រី​ជា​ប្រពន្ធរួម​ទាំង​ម្តាយក្មេក​បាន​រ​ងរ​បួសធ្ងន់-ស្រាល​​ដែរនោះ ​ខ្លួន​គេ​​បាន​ជិះ​ម៉ូតូ​ម៉ាក PCX​មួយ​គ្រឿង​ ជិះ​រត់គេច​ខ្លួន​បាត់​រហូតមកទល់ថ្ងៃ​ចាប់ខ្លួន​នេះ ​។

​គួររំលឹក​ថា ហេតុការណ៍​នេះ​​ចាក់​សម្លាប់​នេះ គឺ​​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៤ ​ធ្នូ ​កន្លង ស្ថិត​​ក្នុង​​ហាង​ Family BBQ ដែ​ល​មាន​ទីតាំង​ផ្ទះ​លេខ៧៩៣ ផ្លូវ​លេខ១០១ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ ។

ព័ត៌មាន​បន្ថែម​នឹងផ្សាយជូនបន្តទៀត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]