(ភ្នំពេញ)៖ ក្រោយពីព្យាយាមលាក់បាំង ចំណងស្នេហ៍ អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះតារាសម្ដែងស្រី ដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងសិល្បៈ កញ្ញា នៅ សូនីតា និងលោក ទិត្យ ថាវរិទ្ធ ដែលជាអ្នកដឹកនាំ កម្មវិធីទូរទស្សន៍ដ៏ល្បី ត្រូវបានគេដឹងថា អ្នកទាំងពីរបានបើកចំហរចំណង ជាសារណៈឲ្យទស្សិកជន ក៏ដូចជាមហាជន បានដឹងយ៉ាងច្បាស់ហើយ កាលពីពេលថ្មីៗនេះ ខណៈដែលអ្នកទាំងពីរ បានឈរថតរូបប្រកៀកដៃគ្នា មើលទៅពិតជា មានភាពផ្អែមល្ហែម ស្ទើរមិនគួរឲ្យជឿ។

ជាការពិតណាស់ ឈានចូលឆ្នាំថ្មី ឆ្នាំ២០១៩ភ្លាម ស្រាប់តែតារាសម្តែងរូបស្រស់ នៅ សូនីតា ចាប់ផ្តើមក្លាហានក្នុងការ បញ្ចេញមុខមាត់ ឈរប្រកៀកដៃជាសាធារណៈ ជាមួយលោក ទិត្យ ថាវរិទ្ធ ដែលជាគូស្នេហ៍ កាលពីយប់ថ្ងៃឆ្លងឆ្នាំកន្លងទៅនៅវិមានឈ្នះ-ឈ្នះ ហាក់ដូចជាបង្ហាញពីរទំនាក់ទំនងស្នេហ៍ រវាងអ្នកទាងពីរ ដោយគ្មានអ្វីត្រូវលាក់បាំង ភ្នែកទស្សនិកជនទៀតឡើយ។

គេចាំបានថាមួយរយៈមុន ស្រីស្រស់ នៅ សូនីតា តែងតែបានបង្ហាញរូបភាពយ៉ាងស្អិតល្មួត ដែលនាងថតជាមួយគូស្នេហ៍ ប៉ុន្តែតារាស្រីដួងនេះ មិនដែលហ៊ានបើកចំហរ មុខមាត់ពិត គូស្នេហ៍របស់ខ្លួន ជាសាធារណៈនោះទេ ទោះបីជាមានព័ត៌មានថា គូស្នេហ៍របស់នាង គឺជាលោក ទិត្យ ថាវរិទ្ធ ក្ដី ក៏តារាស្រីរូបនេះ មិនបានចេញមុខ អះអាង និងបកស្រាយអ្វីឡើយ ទើបតែថ្មីៗនេះ នាងហ៊ានទម្លាយ តែម្ដងដោយលែងលាក់បាំង៕

​នៅ សូនីតា
​នៅ សូនីតា
​នៅ សូនីតា និង ទិត្យ ថាវរិទ្ធ
​នៅ សូនីតា
​នៅ សូនីតា
​នៅ សូនីតា និង ទិត្យ ថាវរិទ្ធ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា