(ស្វាយរៀង)៖ យ៉ាងហោចណាស់មានកម្មករ-កម្មការិនី រោងចក្រ១៦នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់៦០នាក់ បានរងរបួសស្រាល ដោយសារអ្នកបើកបរ រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ បើកកៀកគ្នាទុកចន្លោះ សុវត្ថិភាពមិនគ្រប់គ្រាន់ នៅពេលរថយន្តខាងមុខជាន់ហ្រ្វាំ រថយន្តដឹកកម្មករបុកពីក្រោយ ដោយជាន់ហ្រ្វាំងមិនជាប់ តែសំណាងល្អគ្មានគ្រោះថ្នាក់ដល់អាយុជីវិត។

ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ នៅចន្លោះគីឡូម៉ែត្រ១៣៩/១៤០ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចឲ្យដឹងថា កណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្ដឹកស៉ីទែន និងរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ និងបង្កឡើងដោយរថយន្តម៉ាក ហ៉ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-4014 បើកបរដោយឈ្មោះ ខៀវ ហន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររស់នៅភូមិថ្លុកព្រីង ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោក ខៀវ ហន បានធ្វើដំណើរទិសដៅ ពីលិចទៅកើតស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគូថរថយន្តស៉ីទែនពីក្រោយ។

ក្រោយជួបគ្រោះថ្នាក់ រថយន្តស៉ីទែនក៏ទៅមុខបាត់ ចំណែករថយន្តបង្ក នៅកន្លែងកើតហេតុ មានកម្មកររួមដំណើរ៦០នាក់ បណ្ដាលឱ្យរងរបួស១៦នាក់ បច្ចុប្បន្នសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប (អ្នកទាំងអស់រងរបួសស្រាល) និងអ្នកបើកថ្នាំចំនួន៣២នាក់ ប្រុស៥នាក់។ ចំពោះរថយន្តដឹកកម្មករ ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប។

បើតាមសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីការ បើកបរកៀកគ្នា ទុកចន្លោះសុវត្ថិភាពមិនគ្រប់គ្រាន់ (នៅពេលរថយន្តខាងមុខជាន់ហ្រ្វាំង រថយន្តពីក្រោយជាន់ហ្រ្វាំង មិនជាប់ទៅមុខបុក គូទរថយន្តខាងមុខតែម្តង)៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]