អង់គ្លេស៖ ក្រុមតោខៀវ Chelsea ហាក់មិនសូវបង្ហាញទម្រង់លេងល្អប៉ុន្មានឡើយនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ ជាក់ស្តែងកាលពីយប់មិញការប្រកួតក្នុងដីរបស់ខ្លួន តោខៀវបានត្រឹមតែស្មើគ្នា 0-0 តែប៉ុណ្ណោះជាមួយនឹងក្រុមកៀកបាតតារាង Southampton ។ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ៤០,៦៦៨នាក់  Chelsea បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយមានស្ថិតិគ្រប់គ្រងបាល់រហូតដល់៧២ភាគរយ។

ទោះបីជាបែបនេះក្តី ក្រុម Southampton ហាក់ដូចជាមានសំណាងដោយអាចរក្សាសំណាញ់ទីមិនឱ្យ Chelsea ស៊ុតចូលបានឡើយ។ ក្រោយពីការប្រកួតបានបញ្ចប់ គ្រូបង្វឹករបស់ Chelsea លោក Maurizio Sarri បានបង្ហាញពីភាពមិនសប្បាយចិត្តជាខ្លាំងចំពោះលទ្ធផលមួយនេះ។  លោកបាននិយាយថា "ពួកយើងលេងបានល្អសម្រាប់តំបន់ខាងក្រោម ប៉ុន្តែបញ្ហាត្រង់ថាតំបន់ប្រយុទ្ធរបស់យើងហាក់មិនប្រសើរឡើយ ហើយនេះក៏ជាបញ្ហាមួយដែលជារឿងសំខាន់សម្រាប់ក្រុមទាំងមូលផងដែរ"។

គួរបញ្ជាក់ថា បច្ចុប្បន្ន Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ៤ មាន៤៤ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង Liverpool ១០ ពិន្ទុ៕

លោក Maurizio Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]