ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានកូនពៅត្រកូល nova 3/3i ស៊េរី គឺ nova3 Lite កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2019 និងឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជនលើម៉ូដែលនេះជាច្រើនលើសលុប ក្រុមហ៊ុនបានបញ្ចេញនូវពណថ្មី ទាន់សម័យ កាលីប យុវវ័យ កាន់តែទាក់ទាញមួយទៀត គឺពណ៍ផ្កាឈូកស្រស់ (Sakura Pink)។

nova3 Lite ពណ៌ផ្កាឈូកស្រស់

ស្មាតហ្វូន nova3 Lite មានតម្លៃសមរម្យបំផុត ត្រឹមតែ $259 ប៉ុណ្ណោះ ដែលមានជម្រើសបីពណ៌គឺ ពណ៌ខ្មៅ (Midnight Black) និងពណ៌ខៀវ (Sapphire Blue) និងពណ៌ថ្មីចុងក្រោយ ពណ៌ផ្កាឈូកស្រស់ (Sakura Pink) នេះ។

កូនពៅ nova3 Lite បំពាក់ដោយអេក្រង់កោងបែប 3D ធំលាតកប់កែម ពេញតួ ជាមួយទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ 2349 * 1080 High Resolution និងប្រើបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ។ ស្មាតហ្វូននេះក៏បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ អែមតែម្តង! កាមេរ៉ា AI នេះ ក៏មានមុខងារពិសេស ដែលហៅថា AI Photography ដែលអាចស្គាល់ប្លង់រូបភាពបានរហូតដល់ 22 ប្លង់ខុសៗគ្នា និងមុខងារ Wide Aperture Mode ថតរូបព្រាលផ្ទៃខាងក្រោយដាច់ពីគ្នាល្អឥតខ្ចោះ។

CPU បំពាក់ Chipset Kirin 710 និង GPU Turbo ដែលបំពាក់លើ ស្មាតហ្វូននេះ មានសមត្ថភាពខ្ពស់ ចំណាយថាមពលតិច សន្សំថាមពលថ្មរហូតដល់ 30% និងអាចបង្កើនថាមពលក្នុងការដំណើរការក្រាហ្វិច ដែលសម្រាប់អ្នកចូលចិត្តលេងហ្គេម ដឹងតែពេញចិត្តខ្លាំងតែម្តង ដោយលេងហ្គេមយ៉ាងរលូនមិនទាក់ឡើយ។

nova3 Lite មានអង្គចងចាំ និងអង្គផ្ទុកទន្និន័យដែលមាន RAM ទំហំ 4GB ROM 64GB និងអង្គផ្ទុកទន្និន័យបន្ថែមរហូតដល់ 400GB។ រីឯថាមពលថ្មវិញមានថាមពលថ្មមហាសាល 4000mAh ដែលអ្នកអាចប្រើបានពេញមួយថ្ងៃដោយមិនចាំបាច់សាកថ្ម។

nova3 Lite

មិនតែប៉ុណ្ណោះស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះ ក៏មានបំពាក់ដោយ Huawei Histen 5.0 ផ្តល់បទពិសោធន៍ប្រព័ន្ធសម្លេង Histen បែប 3D ពីរោះរណ្តំ បច្ចេកវិទ្យា Hi Call ដែលអាចជួយបង្កើនបណ្តាញសេវា និងសម្គាល់រលកនៃបណ្តាញសេវាដើម្បីជំនួយលើសេវាសម្រាប់ទំនាក់ទំនង។

អ្នកអាចរកជាវស្មាតហ្វូនត្រកូល nova 3 ដែលកំពុងពេញនិយម និងលក់ដាច់ក្នុងស្មាតហ្វូនតម្លៃមធ្យមកម្រិតថវិកាពោលគឺ តម្លៃកប់សារីៗៗៗ nova 3 ត្រឹមតែ 469$ nova 3i ត្រឹមតែ 299$ ពិសេសៗគឺកូនពៅ nova3 Lite ពណ៍ថ្មីនេះត្រឹមតែ 259$ នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei ដែលបានកំណត់៕

nova3 Lite ពណ៌ផ្កាឈូកស្រស់
nova3 Lite ពណ៌ផ្កាឈូកស្រស់
nova3 Lite ពណ៌ផ្កាឈូកស្រស់
nova3 Lite ពណ៌ផ្កាឈូកស្រស់
nova3 Lite ពណ៌ផ្កាឈូកស្រស់

លក្ខណៈពិសេសរបស់កូនពៅ nova3 Lite សូមតាមដានវីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]