ដំណើរផ្សងព្រេងពីប្រទេសមួយទៅប្រទេសមួយ ដោយភាពជោគជ័យរបស់ TADA (Ride Hailing) ដែលជា​កម្មវិធី (application) ហៅតាក់ស៊ីជិះអនឡាញពីក្រុមហ៊ុនMVLchain បាន សម្ភោធបើកឱ្យដំណើរការនៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១៩ ខែធ្នូ នេះតទៅហើយ។

ហើយការមកដល់ភ្នំពេញ ដែលជាទីផ្សារទី២ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី យោង តាមគំរោងអភិវឌ្ឍន៍សកលនេះ TADAមានជំហរយ៉ាងរឹងមាំក្នុងការផ្តល់សេវាកម្មដល់ សាធារណជន ជាពិសេសជួយដល់អ្នកបើកតាក់ស៊ីបែបប្រពៃណីប្រមាណ ១,០០០នាក់ ដែល មាននៅភ្នំពេញ ឲ្យទទួលបានចំនូល ១០០ភាគរយ ពីរាល់ការជិះរបស់អតិថិជនរបស់ខ្លួន ព្រោះ TADA នឹងមិនគិតថ្លៃកំមុយស្យុង ឬសេវាក្នុងការភ្ជាប់ពីអ្នកបើកបរទៅអ្នកហៅជិះ ឡើយ។

TADA កម្មវិធីហៅតាក់ស៊ីអនឡាញ

សេវាកម្មហ្វ្រីៗគ្មានថ្លៃកំមុយស្យុងនេះ នឹងមានជារៀងរហូតជូនចំពោះអ្នកបើកបរតាក់ស៊ី ដោយសារនេះជាលក្ខណៈពិសេសរបស់TADA ក្នុងការផ្តល់សេវាកម្មលើគំរូអាជីវកម្មមិនរក ប្រាក់ចំណេញពីអ្នកបើកបរ ខុសពីកម្មវិធីហៅតាក់ស៊ីផ្សេងៗទៀតដែលកំពុងមានវត្តមាន នៅក្នុងស្រុកយើង។ ធ្វើដូចនេះបងប្អូនខ្មែរនឹងអាចបង្កើនចំណូល និងជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយកំរិតទៀតផងដែរ។

មិនមែនបានតែនិយាយទេ ជាក់ស្តែងប្រតិបត្តិការរបស់ App TADA បានទទួលជោគជ័យ រួចមកហើយ នៅប្រទេសសិង្ហបុរី ក្នុងការផ្តល់សេវាកម្ម និងឥទ្ធិពលដ៏វិជ្ជមានដល់អ្នកបើក បររហូតដល់ទៅ ២៧,០០០នាក់។

ស្របពេលនឹងសន្ទុះនគរភាវូបនីយកម្មក្នុងប្រទេសកម្ពុជា ពិសេសនៅភ្នំពេញសព្វថ្ងៃ TADA បាននាំយកប្រតិបត្តិការតាមបច្ចេកវិទ្យាផ្ទៀងផ្ទាត់ភាពជាដៃគូដ៏ទំនើប ហៅថា ប្រព័ន្ធ អេកូ Blockchain បូករួមជាមួយនឹងគោលតម្លៃពិសេសរបស់ក្រុមការងារ គឺការផ្តល់ឱ្យអ្នក ប្រើប្រាស់កម្មវិធីនូវសេវាដែលមិនគិតថ្លៃកំមុយស្យុង។ លើសពីនេះ TADA បានត្រៀមខ្លួន រួចជាស្រេច ដើម្បីរួមសហកាជាមួយអ្នកបើកតាក់ស៊ីទាំងឡាយដែលមានស្រាប់នៅកម្ពុជា ដោយចិត្តសោមនស្ស និងគ្រប់ពេលវេលា។

បើនិយាយឲ្យក្បោះក្បាយពីបច្ចេកវិទ្យាតាមប្រព័ន្ធអេកូ Blockchain របស់TADAវិញ ក្រុម ការងារ TADA បាននិយាយពីបទពិសោធន៍ការងាររយៈពេល ៥ឆ្នាំកន្លងមក លើការផ្តល់ សេវាកម្មផ្នែកធ្វើដំណើរតាមវេទិកាសេវាកម្មចល័តឈ្មោះថា easi6 ដែលបង្កើតឡើងដោយ លោក ខេ វូ (Kay Woo) ស្ថាបនិករបស់TADA។

TADA កម្មវិធីហៅតាក់ស៊ីអនឡាញ

ប្រព័ន្ធអេកូ Blockchain គឺជាប្រព័ន្ធឌីជីថល ធ្វើការទៅលើការផ្ទៀងផ្ទាត់ភាពជាដៃគូរបស់ អ្នកប្រើ ដោយគ្រប់គ្រង ផ្ទុក និងកត់ត្រាទិន្នន័យព័ត៌មានរបស់ការធ្វើដំណើរនៃសេវាកម្ម ចល័តដូចជា ទីកន្លែង ពេលវេលា ការផ្ទេរ និង ផ្ទុកសាច់ប្រាក់របស់អ្នកប្រើប្រាស់ ដោយ សុវត្ថិភាព និងទំនុកចិត្តខ្ពស់។

ដោយ​ប្រព័ន្ធតាមដាន និងវាយតម្លៃដ៏សុក្រឹត រួមនិងកម្មវិធីលើកទឹកចិត្ត (Reward) ដល់អ្នកបើកបរតាក់ស៊ី ដែលមានសមត្ថភាពការងារល្អដល់អ្នកជិះផងនោះ TADAក៏ជួយ បង្កើនជំនឿទុកចិត្តរវាងអ្នកប្រើប្រាស់ទាំងឥរិយាបថចំពោះគ្នានិងគ្នា​ និងលើកទឹកចិត្ត ដល់អ្នកបើកបរឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពេលធ្វើចរាចរណ៍ និងផ្តល់សេវាកម្មប្រកប ដោយគុណធម៌ និង​សីលធម៌។​ ដូចនេះ TADAអាចធានាបាននូវតម្លាភាព និង​ទំនុកចិត្ត នៃសេវាកម្ម។

ប្រព័ន្ធអេកូ blockchain របស់TADAនេះបានដាក់ឲ្យប្រតិបត្តិរួចហើយនៅប្រទេសធំៗ ដូចជា សិង្ហបុរី ហុងកុង ចិន។ល។

លោក ខេ វូ បានមានប្រសាសន៍ថា៖ «TADAមកនេះ មិនមែនមកធ្វើជាគូប្រជែងរបស់ តាក់ស៊ីដែលមានស្រាប់ទេ តែជាដៃគូនឹងគ្នាក្នុងការអភិវឌ្ឍសមត្ថភាពការងារ ដោយប្រើ ប្រាស់បច្ចេកវិទ្យា» លោកបានបន្តថា៖ «ការផ្តល់ឱ្យ គឺជាគោលតម្លៃ នៃការធ្វើការកន្លងមក និងការងារតទៅអនាគតរបស់TADA និងMVLchain ហើយតាមគោលតម្លៃនេះ ពួកយើង នឹងអាចផ្តល់ផលិតផល និងប្រយោជន៍ដល់ការរីកចម្រើនរបស់សង្គមជាក់ជាមិន​ខាន»។

នៅខែធ្នូ ឆ្នាំ២០១៨នេះដែរ Choice Taxi និង TADA បានចុះហត្ថលេខានៃការយោគយល់ និងសហការនឹងគ្នា ដូច្នេះអ្នកបើកបរ Choice Taxi អាចប្រើកម្មវិធីTADA ដើម្បីទទួលការ ភ្ជាប់ទៅអតិថិជនរបស់លោកអ្នក ដោយមិនបាច់បង់លើថ្លៃសេវាអ្វីទាំងអស់។ ចំនែកអ្នកបើកបរតាក់ស៊ីក្រៅពី Choice Taxi ក្រុមការងារTADA ក៏ទទួលការចុះឈ្មោះ ជាដៃគូដោយយោងតាមគំរោងសហការ មិនយកប្រាក់ចំណេញ ឬថ្លៃសេវានេះដូចគ្នា។

TADA កម្មវិធីហៅតាក់ស៊ីអនឡាញ

ដូច្នេះនៅចាំដល់ណាទៀត សូមដោនឡូតយកកម្មវិធីTADA និងកក់ការធ្វើដំណើររបស់អ្នក ដោយរីករាយ។ ហើយសំរាប់អ្នកបើកបរតាក់ស៊ី ក៏អាចរួមសហការជាមួយTADA បានចាប់ពី ពេលនេះតទៅដែរ។

ដោនឡូតកម្មវិធីTADAនៅទីនេះ៖

លោកអ្នកអាចដោនឡូតកម្មវិធីTADAតាមប្រព័ន្ធ IOS និង​ Android ឲ្យដំណើរការក្នុង ទូរស័ព្ទឆ្លាតវៃរបស់អ្នក ឬទំនាក់ទំនងទៅពួកយើងតាមអ៉ីមែល [email protected]

អាសយដ្ឋានការិយាល័យៈ បន្ទប់លេខ១៧ អគារ Factory Phnom Penh ១១៥៩ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

TADA កម្មវិធីហៅតាក់ស៊ីអនឡាញ
TADA កម្មវិធីហៅតាក់ស៊ីអនឡាញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]