ភ្នំពេញ៖ ក្រោយពីបញ្ចប់បញ្ហាប្តឹងផ្តល់រឿងជះស្រាបៀរមកលើកញ្ញា ទេព បូព្រឹក្ស នៅពេលនេះ នាងទទួលបានប្រាក់សំណងជំងឺចិត្តចំនួន ១០ ០០០ដុល្លារ និងការសុំទោសជាសាធារណៈ ពីបុរសដែលជាជនដៃដល់ផងដែរ កាលពីម្សិលមិញនេះ។

យ៉ាងណាមិញ គ្រាន់តែកញ្ញា ទេព បូព្រឹក្ស បានទទួលប្រាក់សំណងពីបុរសនោះភ្លាម មិនបង្អង់យូរ នាងបានប្រញាប់ប្រញាល់បែងចែកថវិកា ដើម្បីធ្វើរឿងសប្បុរសធម៌ ដែលរូបនាងបានប្រកាសក្តែងៗ អំឡុងពេលមានបញ្ហាផងដែរ។

តួយ៉ាង កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបជាច្រើនសន្លឹក ក្នុងការចុះទៅជួបផ្ទាល់ដល់ អតីតតារាកំប្លែង នាយ ក្តិប ដើម្បីចែកជូនចំណែកថវិកាខ្លះៗ។

មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ទេព បូព្រឹក្ស ក៏បានចុះទៅជួប និងជូនថវិកាដល់ អតីតតារាកំប្លែង នាយ សាន ម៉ៅ និងកីឡាករប្រដាល់លោក អេ រដ្ឋា ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យផងដែរ។

ក្រោយពីឃើញបែបនេះ មហាជនជាច្រើនពិតជាកោតសរសើរដល់ទឹកចិត្តកញ្ញា ទេព បូព្រឹក្ស ខ្លាំងមែនទែន សម្រាប់ការជួយដល់អតីតតារា ដែលកំពុងតែជួបបញ្ហាបែបនេះ។

ម៉្យាងវិញទៀត ការចែកជូនថវិកានេះ មិនទាន់អស់នៅឡើយនោះទេ ហើយកញ្ញា ទេព បូព្រឹក្ស នឹងនៅតែបន្តចែកជូនថវិកា ដែលទទួលបានពីសំណងជំងឺចិត្តនោះ រហូតទាល់តែអស់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បូព្រឹក្ស ជូនថវិការដល់ អេ រដ្ឋា
បូព្រឹក្ស ជូនថវិការដល់ អេ រដ្ឋា
បូព្រឹក្ស ជូនថវិការដល់ អេ រដ្ឋា
បូព្រឹក្ស ជូនថវិការដល់ សានម៉ៅ
បូព្រឹក្ស ជូនថវិការដល់ សានម៉ៅ
បូព្រឹក្ស ជូនថវិការដល់ សានម៉ៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]