ថៃ៖ ថ្មីៗនេះ តារាសម្តែងប្រុស និងជាតារាម៉ូដែល លោក អេនឌី បានបង្ហោះនូវរូបថតSelfie ចំនួន២សន្លឹកនៅលើគណនីទំនាក់ទំនងសង្គមរបស់លោក ដែលកំពុងតែទទួលបានការចាប់អារម្មណ៍មិនធម្មតា ពីសំណាក់អ្នកនិយមគាំទ្រតារាថៃ។

ជាការពិតណាស់ រូបថត២សន្លឹកនេះ គឺជារូបថតដែលលោកអេនឌី បានថតរូបSelfie ជាមួយនឹង តារាសម្តែងនិងជាតារាចម្រៀងល្បីឈ្មោះម្នាក់របស់ថៃ គឺលោក Golf Pichaya ដែលទំនងជាអ្នកទាំងពីរបានជួបគ្នា ដោយចៃដន្យនៅឯព្រលានយន្តហោះ ក្នុងទីក្រុងបាំងកក ខណៈពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសថៃតែម្តង។

តួយ៉ាង នេះមិនមែនជាលើកទី១នោះទេ ដែលតារាប្រុសលោក អេនឌី មានឱកាសបានជួប និងថតរូបជាមួយតារាថៃដោយចៃដន្យនៅតាមផ្លូវបែបនេះ ពោលគឺរាល់ពេលដែលលោកទៅប្រទេសថៃម្តងៗ អាចនិយាយបានថា ជានិស្ស័យរបស់លោកតែងតែ ជួបតារាថៃនៅតាមផ្សារទំនើប ឬទីសាធារណៈដោយចៃដន្យជានិច្ច។ ហើយក្នុងនោះផងដែរ ក៏មានអ្នកគាំទ្រជាច្រើន ក៏បានលួចច្រណែននឹងតារាប្រុសរូបនេះ មិនស្ទើរនោះដែរ៕ 

លោក អេនឌី
លោក អេនឌី
លោក អេនឌី
អេនឌី និង Golf
អេនឌី និង Golf
Golf Pichaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនឌី