ហ្វេនចាស់ៗអស់ហើយ តែអាយដល អេនឌី នៅតែក្មេង ខណៈវ័យកាន់តែច្រើន

//s9.kh1.co/46/46325637840b67c54aaa54e24d35918e8f622783.jpg
តារា & កម្សាន្ដ

 ២៥-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

តាំងពីដើមមកអ្នកណាមិនល្បី លោក អេនឌី តារាប្រុសសាច់សខ្ចី និយមថតរូបស៊ិចស៊ីៗ ពិសេសបើនិយាយពីសម្រស់របស់លោកវិញ ក៏សង្ហា បើទោះបីជាពេលនេះ អាយុកាន់តែដើរទៅមុខក្ដី។

តារាកម្សាន្ត៖ ជឿជាក់ថា មហាជនដែលនិយមគាំទ្រតារាស្រុកខ្មែរច្បាស់ជាស្គាល់ តារាសម្ដែង និងច្រៀងលោក អេនឌី ព្រោះប្រុសស្អាតរូបនេះ បានចាប់ផ្ដើមបង្ហាញមុខក្នុងវិស័យសិល្បៈតាំងពីអំឡុងឆ្នាំ ២០០១ មកម្ល៉េះ។ ហើយអ្វីដែលគ្រប់គ្នាស្គាល់លោកយ៉ាងច្បាស់នោះគឺ តារាប្រុសរូបនេះ និយមថតរូបស៊ិចស៊ីជាមួយតារាស្រីនានា ទាក់ទាញចិត្តអ្នកគាំទ្រជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកចាប់អារម្មណ៍មើលរូបសម្បត្តិរបស់លោក អេនឌី ដែលនរណាៗក៏សរសើរថាសាច់របស់លោកស្អាតដូចមនុស្សស្រីនេះវិញ យើងឃើញថា តាំងពីចូលសិល្បៈដំបូងៗរហូតមកទល់ពេលនេះ លោកនៅតែសង្ហា ក្មេងជាងវ័យ ពោលគឺអាចនិយាយបានថា មិនចាស់តាមអាយុសោះ។

ដោយក្នុងនោះ កន្លងមកមិនថាតារារូបនេះ តុបតែងខ្លួនស្លៀកពាក់បែបណា ក៏នៅតែមើលទៅលេចធ្លោរ មានភាពទាក់ទាញ ជាមួយស្បែកសខ្ចី គ្មានស្នាមជ្រីវជ្រួញថែមទៀតនោះ ឃើញហើយពិតជាមិនសរសើរមិនបាន ខណៈអាយុពិតប្រាកដរបស់លោកពេលនេះ ក៏មានក្បាលលេខរាងក្រាស់ទៅហើយក៏ដោយ តែ អេនឌី នៅតែមើលទៅសង្ហាមិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មាននោះឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖

អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
អេនឌី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T