ភ្នំពេញ៖ កាលពីថ្ងៃទី២២និង២៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមROGដែលឈរក្រោមស្លាកយីហោ ASUSបានរៀបចំធ្វើឡើងនូវកម្មវិធី LAN PARTY ដែលជាការលេងហ្គេម និងប្រកួតហ្គេមដាច់យប់នៅឯ TK BattleGround ដែលមានទីតាំងស្ថិតនៅផ្ទះលេខ26Eo ផ្លូវ478 រាជធានីភ្នំពេញ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី២២ខែធ្នូ រហូតដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ខែធ្នូផងដែរ។

យ៉ាងណាមិញ ក្នុងនោះយើងសង្កេតឃើញថា មានការប្រកួតហ្គេមចំនួន៣រួមមាន៖ PUBG, CS:Go, និងDOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី និងកំពុងពេញនិយមខ្លាំង សម្រាប់អ្នកលេងហ្គេមទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនROG ប្រចាំប្រទេសកម្ពុជាបានត្រៀមទឹកប្រាក់សរុបចំនួន ១២០០ដុល្លាសំរាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនទៀតផងដែរ។

ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់

មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ Youtuber ល្បីៗមួយចំនួន ដើម្បីមកលេងហ្គេម និងចួលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយក្នុងនោះមានដូចជា BroKH, Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកត្តិយសជាច្រើនរូបទៀត។ ដែលទាំងនេះអាចបញ្ជាក់ថា វិស័យកីឡាអេឡិចត្រូនិចកម្ពុជា កាន់តែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

គួរបញ្ជាក់ផងដែរថានេះគឺជាលើកទីមួយហើយ ដែលប្រទេសកម្ពុជាបង្កើតនូវ ព្រឹត្តិការណ៍លេងហ្គេមដាច់យប់នេះ (ROG LAN PARTY)នេះ។

Raven Blaze
Sdach Game

តួយ៉ាង តាមប្រសាសន៍របស់លោក Jeremy PENG ដែលជាអ្នកគ្រប់គ្រងROG Component ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលប្រទេសកម្ពុជានេះមានទីផ្សារ ដែលមានសក្តានុពល និងមានការគាំទ្រជាច្រើន ទៅលើផលិតផលROGកន្លងមក។ 

លោកនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការដឹកនាំក្រុម ដើម្បីបំពេញនូវតម្រូវការប្រទេសកម្ពុជា អោយកាន់តែមានការអភិវឌ្ឍ លើវិស័យកីឡាអេឡិចត្រូនិចនេះអោយមានភាពជឿនលឿន ព្រមទាំងដើរទាន់ទីផ្សារពិភពលោកខាងក្រៅ ដោយនាំចូលនូវផលិតផល ដែលមានគុណភាពល្អៗ រួមទាំងបច្ចេកវិទ្យាទំនើបដែលមានតម្លៃសមរម្យផងដែរ៕

ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់
ROG LAN PARTY ប្រកួតហ្គេមដាច់យប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]