ភ្នំពញ៖ Tan Chong Motor (Cambodia) Pty., Ltd. (“TCMC”) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Nissan និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd. (ម៉ាឡេស៊ី) ថ្មីៗនេះបានដាក់លក់ជាផ្លូវការនូវរថយន្តថ្មីសន្លាងម៉ាក Nissan TERRA នៅក្នុងកម្មវិធីសម្ពោធដោយមានការអញ្ជើញជាឯកជនកាលពីពេលថ្មីៗនេះ។ 

ជាមួយគ្នានេះ ក្រុមហ៊ុននឹងមានកម្មវិធីតាំងបង្ហាញរថយន្ដនៅ ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ចាប់ពីថ្ងៃសុក្រ ២៨ ដល់ថ្ងៃអាទិត្យ ៣០ ធ្នូ សូ​មអញ្ជើញមកចូលរួមទស្សនាទាំងអស់គ្នា ដើម្បីជ្រាបច្បាស់ពីព័ត៌មានម៉ូដែលថ្មីទាំងអស់របស់ Nissan Terra ។

ក្រុមហ៊ុន TCMC នៅតែបន្តដាក់លក់រថយន្តស៊េរីទំនើបថ្មីៗដែលមានពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយរថយន្តទំនើបចុងក្រោយម៉ាក Nissan TERRA 7 កៅអី នឹងត្រូវដាក់លក់នៅក្នុងទីផ្សាររថយន្តបែបស្ប៉តនាពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះសូមស្វែងយល់អំពីលក្ខណៈពិសេសនៃរថយន្តប្រភេទនេះ។

រថយន្តថ្មីសន្លាងម៉ាក Nissan TERRA មានបំពាក់ភ្លើងដឺមី (DRL) មានរាងកោងពិសេសដែលមិនគ្រាន់តែជាការរចនាបែបស៊ីវីល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនប្រព័ន្ធសុវត្ថិភាពបន្ថែមលើរថយន្តនេះ ដែលធ្វើឱ្យរថយន្តងាយនឹងមើលឃើញដោយអ្នកបើកបរផ្សេងទៀតនៅពេលបើកបរពេលថ្ងៃ ឬក្រោមអាកាសធាតុមានចុះអ័ព្ទ និងមានបំពាក់ចង្កៀងមុខ LED សម្រាប់ការបើកបរនៅពេលយប់ផងដែរ។

ដោយមានបំពាក់សាក់ស៊ីគ្រោងតួច្រើនជាន់ដោយស្រោបប្រអប់ និងមានប្រវែងពេញលេញ រថយន្តម៉ូដែលនេះអាចបើកបរលើស្ថានភាពផ្លូវរលោង និងផ្លូវលំបាកដោយរក្សាលំនឹងបានយ៉ាងល្អ។

រថយន្តនេះក៏មានបំពាក់ប្រព័ន្ធបូមក្រោយមានរបុំរ៉ឺស័រប្រាំតង់ និងភ្លៅកង់ក្រោយយ៉ាងរឹងមាំផងដែរ ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកប្រកបដោយផាសុកភាព។ មុខងារអូសទាញកង់ទាំង 4 ដោយប្រព័ន្ធប្ដូរលេខពិសេស អាចឱ្យអ្នកធ្វើការជ្រើសរើសមុខងារមុខងារបើកបរ 2WD និង 4WD ដោយគ្រាន់មួលកុងតាក់តែម្ដងប៉ុណ្ណោះ។ ដោយសារបានបំពាក់នូវបច្ចេកវិទ្យាទំនើបទាំងនេះហើយ ទើប ពាក្យស្លោករបស់ Terra គឺ “ទៅកាន់គ្រប់ទីកន្លែងប្រកបដោយផាសុកភាព”។ 

រថយន្ត TERRA

ទោះបីរថយន្តផ្ទុកមនុស្សពេញ ប៉ុន្តែអ្នកនៅតែអាចធានាថា រថយន្តមិនថមថយកម្លាំងរត់ឡើយដោយសាររថយន្ត Nissan TERRA មានបំពាក់ម៉ាស៊ីន 2.5L និងលេខអូតូ 7 តង់ដែលមានចង្កឹះលេខដៃ (+/-) ផ្ដល់នូវភាពងាយស្រួលក្នុងការបង្កើនល្បឿន ប៉ុន្តែសន្សំសំចៃប្រេងបំផុត។

ចំណុចពិសេស ដែលធ្វើឱ្យអតិថិជនពេញចិត្តគឺកូនសោវៃឆ្លាត (i-Key) ដែលមានប៊ូតុងចុចបញ្ឆេះរថយន្តដ៏ល្បីល្បាញរបស់ Nissan ដែលជួយកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបើកបរក្នុងការបើកសោចូលក្នុងរថយន្ត បញ្ឆេះរថយន្ត និងបើកបររថយន្ត។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីប្រវែងផ្លូវលំបាក ល្បឿនម៉ាស៊ីន សីតុណ្ហភាពខាងក្រៅ កុងទ័រសាំង ព្រមទាំងព័ត៌មានផ្សេងៗទៀតនៅលើតាបឡូជំនួយដល់ការបើកបរទំនើប (ADAD) ផងដែរ។ អ្នកអាចបញ្ជាប្រព័ន្ធសំឡេង សឺរ៉េប្រព័ន្ធបញ្ជាបើកបរ ព្រមទាំងការហៅទូរសព្ទតាម Bluetooth ដោយពុំចាំបាច់កាន់ដៃដោយប្រើប៊ូតុងនៅលើចង្កូត ដែលនេះពិតជាចំណុចពិសេសមែនទែន។ 

រថយន្ត TERRA

ការធ្វើដំណើរពោរពេញដោយភាពរីករាយនៅក្នុងរថយន្តថ្មីសន្លាងម៉ាក Nissan TERRA ដោយអ្នកធ្វើដំណើរទទួលបាននូវផាសុកភាពជាមួយនឹងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិទាំងពីរផ្នែកនៅខាងមុខ រីឯស្លាបខ្យល់ខាងក្រោយ និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពកៅអីអង្គុយខាងក្រោយ ក៏ផ្ដល់ផាសុកភាពដល់អ្នករួមដំណើរផងដែរ។ អ្វីដែលកាន់តែពិសេសគឺប្រព័ន្ធកម្សាន្តខាងក្រោយទំហំ 10.1 អ៊ីញ កញ្ចក់កាត់បន្ថយសំឡេងរំខាន និងកន្លែងដាក់ដបទឹកចំនួន 14 អាចឱ្យធ្វើឱ្យដំណើរកម្សាន្តលក្ខណៈគ្រួសាររបស់លោកអ្នកកាន់តែមានភាពរីករាយមិនអាចបំភ្លេចបាន។

សូមបញ្ជាក់ថា យើងមានប៊ូតុងពិសេសមួយ គឺ “ប៊ូតុងបញ្ជាកៅអីអង្គុយដែលអាចកាច់បត់ និងកាច់ទម្លាក់ដោយគ្រាន់តែចុចប៊ូតុង” ដែលអាចបត់កៅអីជួរទីពីរ ដើម្បីឱ្យអ្នកអង្គុយកៅអីជួរទីបីងាយស្រួលចេញចូល ដែលបំពេញបន្ថែមដល់ទ្វារក្រោយដែលអាចបើកបានយ៉ាងធំទូលាយ។ រថយន្តក៏មានបំពាក់កៅអីអង្គុយខាងមុខគ្មានទំនាញ ដែលមានមុខងារសឺរ៉េប្រាំបីយ៉ាង និងមុខងារសឺរ៉េចង្កេះពីរយ៉ាងសម្រាប់អ្នកបើកបរ ព្រមទាំងមានការសឺរ៉េបួនយ៉ាងសម្រាប់អ្នកដំណើរនៅខាងមុខផងដែរ។អ្នកអាចមើលឃើញច្បាស់ថា រថយន្តថ្មីសន្លាងម៉ាក Nissan TERRA មានកន្លែងសម្រាប់អ្នកបើកបរល្អប្រសើរ មានគុណភាព និងទំនើបគ្រប់កាលៈទេសៈទាំងអស់។

អ្នកប្រាកដជាពេញចិត្តជាមួយទីធ្លាកាន់តែទូលាយ ដោយសាររថយន្ត SUV ប្រាំពីរកៅអីដែលមានម៉ូតរចនាដូចនៅក្នុងរោងកុន ស្រោបដោយស្បែកល្អ អាចបត់បាន ងាយស្រួលអង្គុយ និងមាន

ទីធ្លាធំងាយស្រួលអង្គុយ ដោយគួបផ្សំជាមួយនឹង កៅអីជួរទី 2 អាចរុញទៅជំហៀងបាន 60:40 និង កៅអីជួទី 2 បត់បាន 50:50 ដែលធ្វើឱ្យរថយន្តនេះកាន់តែមានភាពល្អប្រសើរសម្រាប់ទាំងផ្លូវក្នុងទីក្រុង និងផ្លូវលំបាកបែបដំណើរកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ។

រថយន្ត TERRA

តាមពិតទៅយើងពុំទាន់បញ្ចប់ទៅលើការអភិវឌ្ឍរថយន្ត Nissan TERRA នៅឡើយទេ។ រថយន្ត TERRA មិនត្រឹមតែមានរូបរាងស្រស់ស្អាត និងផ្ដល់នូវអារម្មណ៍រីករាយក្នុងការបើកបរប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំពាក់នូវបច្ចេកវិទ្យាទំនើបៗដើម្បីផ្ដល់សុវត្ថិភាព និងទំនុកចិត្តដល់អ្នកបើកបរផងដែរ។ បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ មានឈ្មោះថា ប្រព័ន្ធបម្លាស់ទីឆ្លាតវៃរបស់ Nissan ក្នុងនោះរួមមាន ការបើកឃ្លុបក្រោយដោយស្វ័យប្រវត្តិតាមរយៈការធ្វើចលនាទាត់ (បើកឃ្លុបក្រោយដោយស្វ័យប្រវត្តិនៅពេលដែលយើងទៅដល់ខាងក្រោយរថយន្ត ហើយយកជើងទាត់កាងឃ្លុបក្រោយរបស់រថយន្ត) ប្រព័ន្ធព្រមានពេលប្ដូរគន្លង (LDW) ជួយបង្កើនសុវត្ថិភាពតាមរយៈការប្រាកដថា អ្នកអាចប្ដូរគន្លងនៅពេលដែលអ្នកមានបំណងចង់ប្ដូរបណ្ណោះ។ ប្រសិនបើប្រព័ន្ធនេះរកឃើញថាអ្នកប្ដូរគន្លង នោះប្រព័ន្ធនេះនឹងផ្ដល់សញ្ញាព្រមាន។ 

ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញឆ្លាតវៃ (i-AVM) របស់ Nissan ប្រើប្រាស់កាមេរ៉ាចំនួនបួនដោយដំឡើងជុំវិញរថយន្ត TERRA ដើម្បីអាចចាប់រូបភាពបាន 360 ដឺក្រេ ជុំវិញរថយន្ត ដើម្បីជួយសម្រួលដល់ការចត.... ឬចតនៅកន្លែងចង្អៀត ជាពិសេសនៅពេលដែលអ្នកបើកបរក្នុងស្ថានភាពផ្លូវលំបាក ចំណែកប្រព័ន្ធចាប់វត្ថុកំពុងមានចលនា (MOD) ក៏ប្រើប្រាស់កាមេរ៉ាទាំងបួននេះដើម្បីចាប់រកវត្ថុមានចលនានៅជុំវិញរថយន្តនៅកន្លែងចត ឬនៅពេលចូលចតយឺតៗ។ បន្ទាប់មកប្រព័ន្ធនេះ នឹងលោតសញ្ញាប្រាប់អ្នកបើកបរដោយរូបភាព សំឡេង និងលក្ខណៈពិសេសផ្សេងទៀត។

ជាងនេះទៅទៀត លក្ខណៈពិសេសផ្នែកស្ដង់ដារសុវត្ថិភាពរបស់រថយន្ត Nissan TERRA មានដូចជា ប្រព័ន្ធហ្វ្រាំង ABS (ABS) ហ្វ្រាំងបែងចែកកម្លាំងអេឡិចត្រូនិក (EBD) ប្រព័ន្ធជំនួយហ្រ្វាំង (BA) ការគ្រប់គ្រងរថយន្ដបែបឌីណាមិក (VDC) សោសុវត្ថិភាពការពារកូនក្មេង និងតួរថយន្តដ៏រឹងមាំ (រួមបញ្ចូលទាំងកន្លែងដែលងាយនឹងរងការប៉ះទង្គិច ដែលបានរចនាឡើងជាមួយកាប៊ីនរឹងមាំខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្ដល់ការការពារសម្រាប់លោកអ្នក និងអ្នករួមដំណើរជាមួយលោកអ្នកផងដែរ)។

យើងសូមណែនាំរថយន្ត TERRA នេះ ព្រោះវាជារថយន្តដែលសមស្រប និងល្អជាងគេដោយសារមុំបាតកាងខាងមុខធៀបនឹងបាតកង់មុខមានទំហំ 32 ដឺក្រេ មុំបាតកាងខាងក្រោយធៀបនឹងបាតកង់ក្រោយមានទំហំ 27 ដឺក្រេ និងជើងក្រោមរបស់វាមានកម្ពស់ 225 mm ដែលអាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតដោយសារផ្លូវគ្រោះ ផ្លូវមិនល្អ និងការបើកបរក្នុងតំបន់លិចទឹកផងដែរ។

អតិថិជន និងសាធារណជនដែលចាប់អារម្មណ៍អាចជ្រើសរើសរថយន្តថ្មីសន្លាងម៉ាក Nissan TERRA ដែលមានពណ៌ផ្សេងៗជាច្រើនដូចជា ពណ៌ត្នោត ពណ៌ទឹកប្រាក់ ពណ៌ទឹកមាស ពណ៌ក្រហម ពណ៌ខ្មៅ ពណ៌ខ្មៅ ពណ៌ទឹកប៊ិច ពណ៌ប្រាក់ និងពណ៌ស នៅសូរូមតាំងរថយន្ត Nissan ណាមួយដែលនៅជិតលោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តម៉ាក Nissan ទាំងអស់ សូមបើកមើលវែបសាយត៍របស់ក្រុមហ៊ុន Nissan Cambodia៖ website at www.nissan.com.kh/ ឬបើកមើលទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Nissan Cambodia៖ fb.com/CambodiaNissan/៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]