ចិន៖ ពិតជារឿងដ៏ឈឺចាប់ និងខ្លោចផ្សារបំផុត ដែលស្រ្តីជាម្តាយជនជាតិចិន ចិត្តខ្មៅម្នាក់ បានធ្វើទារុណកម្មលើកូនប្រុសចុងយ៉ាងព្រៃផ្សៃ ដោយបង្ខំឲ្យផឹកទឹកអូសាវែល និងថែមទាំងយកកៅស៊ូទៅចងរឹតប្រដាប់ភេទកូន ទីបំផុតត្រូវបានចាប់ឃាត់ខ្លួន។

ស្រ្តីជាម្តាយចុងចិត្តខ្មៅ នាង Xiao

ស្រ្តីជាម្តាយចុងខាងលើនេះ ត្រូវបានគេស្គាល់នាមត្រកូលថា Xiao បានរងការចោទប្រកាន់ជុំវិញនឹងករណីប្រើហិង្សា ឬធ្វើទារុណកម្មទៅលើកូនប្រុស (ចុង) អាយុ ៦ឆ្នាំ ឈ្មោះថា Hu ដែលមានសឹងតែគ្រប់សកម្មភាព ខណៈថ្មីៗនេះ ម្តាយចុងនេះថែមទាំងបានជះទឹកក្តៅលើកូនប្រុស បណ្តាលឲ្យរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បើយោងតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើនេះ រស់នៅក្នុងទីក្រុង Haixing ខេត្ត Hebei ប្រទេសចិន បានរងរបួសដោយសារតែការរលាកទឹកក្តៅ ក្រោមស្នាដៃម្តាយចុងចិត្តខ្មៅ Xiao កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។

ក្មេងប្រុសរងគ្រោះនេះ ត្រូវបានគេរាយការណ៍ថា បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ Haixing County Hospital ដោយសមាជិកសាច់ញាតិរបស់គេ ក្រោយបានមកលេងនិងរកឃើញថា Hu បានរងរបួសរលាកយ៉ាងធ្ងន់ធ្ងរ។

កុមារារងគ្រោះ Hu

ប្រភពដដែលបន្តថា ដំបូងឡើយ កុមារា Hu មិនបានប្រាប់ពីមូលហេតុអ្វីទាំងអស់ ប៉ុន្តែបន្ទាប់ពីរយៈពេល២ថ្ងៃក្រោយមក ក្រោយចេញពីមន្ទីរពេទ្យ រូបគេក៏បានរៀបរាប់ប្រាប់ការពិតទាំងអស់នេះ ឲ្យមីងរបស់គេបានដឹងសឹងតែ.សភ្នែកតែម្តង។

Hu និយាយថា ម្តាយចុងគេធ្លាប់បានបង្ខំគេ ឲ្យផឹកទឹកអូសាវែល និងយកសំឡីត្បារត្រចៀក ទៅរុកបុកច្រៀករបស់គេថែមទៀតផង។

យ៉ាងណាមិញ ក្រោយទទួលបានបណ្តឹង ស្របពេលដែលប៉ូលិសក៏បានចុះមកពិនិត្យ និងរកឃើញថា ក្មេងប្រុសរងគ្រោះនេះ គឺពិតជាបានរងរបួស រហូតក៏ឈានដល់ការចាប់ឃាត់ខ្លួន ស្រ្តីជាម្តាយចុងចិត្តខ្មៅនេះតែម្តង។

នាង Xiao បានសារភាពថា កន្លងមកខ្លួនពិតជាបានធ្វើទារុណកម្មលើ Hu មែន ដោយបង្ខំឲ្យគេផឹកទឹកអូសាវែល និងចាប់ចងប្រដាប់ភេទ (លិង្គ) របស់គេនឹងកៅស៊ូពេញមួយយប់ថែមទៀតផង។

មុនឈានដល់ការបៀតបៀនកេរ្តិ៍ខ្មាសលើក្មេងប្រុសរងគ្រោះ (យកកៅស៊ូចងប្រដាប់ភេទ) រូបនាងបានកាត់ខោស្លៀកក្រៅ (ខោជើងវែង) និងខោក្នុងរបស់ Hu ។ នេះបើយោងតាមការរាយការណ៍ ពីកាសែតក្នុងស្រុក Chinese Media ។

ស្នាមរលាកលើដៃរបស់កុមារា Hu

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ បច្ចុប្បន្នគឺស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈក៏មានមហាជនជាច្រើន បានសម្តែងការរិះគន់ និងខឹងសម្បាយ៉ាងខ្លាំង ចំពោះទង្វើដ៏ព្រៃផ្សៃដែលស្រ្តីជាម្តាយចុងរូបនេះ បានប្រព្រឹត្តផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]