ភ្នំពេញ៖ មួយរយៈពេលនេះឃើញថាតារាជើងចាស់ជាច្រើនដួង ហាក់ដូចជាធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ ធ្វើឲ្យមហាជនជាច្រើនពិតជាអាណិត ដល់ពួកគេយ៉ាងខ្លាំង ព្រោះថាស្ថានភាពរបស់ពួកគេកាន់តែទ្រុឌទ្រោមខ្លាំង គួរឲ្យបារម្ភយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ ក៏ស្រាប់តែលេចនូវដំណឹងតារាកំប្លែងជើងចាស់ម្នាក់ទៀត នាយសានម៉ៅ បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ស្ថានភាពគួរឲ្យបារម្ភ ដោយសារតែជំងឺបេះដូងចំហរ និងហើមសួត។

តាមរយៈលោកអ៊ឹម ជីវ៉ា បានរៀបរាប់ គឺលោកបានសម្រាក នៅមន្ទីរពេទ្យព្យាបាល​រយៈពេល៣ថ្ងៃមកហើយ នៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រអាគារបេះដូង។ ដូច្នោះហើយក៏សង្ឃឹមថាមហាជន និងអ្នកគាំទ្ររបស់លោកបានជ្រាបជាដំណឹង ព្រោះពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលត្រូវធ្លាក់ខ្លួនឈឺជួបទុក្ខលំបាកបែបនេះ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលនៅក្នុងចិត្តជាខ្លាំង ព្រោះត្រឹមមួយរយៈពេលដ៏ខ្លី សិល្បៈករជាច្រើនបានធ្លាក់ខ្លួន ឈឹជាមួយនឹងស្ថានភាពគួរឲ្យបារម្ភ ជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីឃើញបែបនេះអ្នកគាំទ្រជាច្រើន ក៏បានចូលរួមជូនពរលោក ឲ្យឆាប់ជាសះស្បើយពីរោគជំងឺនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយសានម៉ៅ
នាយសានម៉ៅ
នាយសានម៉ៅ និងមិត្តរួមសិល្បៈ
នាយសានម៉ៅ ធ្លាក់ខ្លួនឈឺ
នាយសានម៉ៅ ធ្លាក់ខ្លួនឈឺ
នាយសានម៉ៅ ធ្លាក់ខ្លួនឈឺ
នាយសានម៉ៅ ធ្លាក់ខ្លួនឈឺ
នាយសានម៉ៅ ធ្លាក់ខ្លួនឈឺ
នាយសានម៉ៅ ធ្លាក់ខ្លួនឈឺ
សាររបស់លោកអ៊ឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]