ភ្នំពេញ៖ នៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Smart Axiata ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Frost និង Sullivan ជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទដៃចល័តប្រចាំឆ្នាំ និងជាក្រុមហ៊ុនផ្តល់សេវាទិន្នន័យទូរស័ព្ទដៃចល័តប្រចាំឆ្នាំ សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ សមត្ថភាពបណ្តាញដ៏ទំនើប ការរស់នៅ និងការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការដឹកនាំទិន្នន័យទីផ្សារផងដែរ។

លោក Jonathan Yap អ្នកវិភាគស្រាវជ្រាវ និងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅ Frost និង Sullivan បានថ្លែងថា៖ 

«ក្នុងនាមជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា Smart Axiata បានបង្ហាញជាថ្មីម្តងទៀត ថាខ្លួនជាអ្នកទទួលបានការពេញចិត្តបំផុតចំពោះតម្រូវការរបស់អតិថិជន។ ការយល់ដឹងថាល្បឿនទិន្នន័យចល័ត និងការគ្របដណ្តប់លើបណ្តាញ គឺជាកត្តាសំខាន់ដែលអ្នកប្រើប្រាស់ត្រូវការ Smart បានបង្កើន 4G របស់ខ្លួនយ៉ាងច្រើនក្នុងឆ្នាំ ២០១៧ ហើយបានដាក់ចេញបច្ចេកវិទ្យា 4.5G ដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ទិន្នន័យដ៏សន្ធឹកសន្ធាប់។ ការរីកចម្រើនទៅមុខជាបន្ដបន្ទាប់ ក្នុងការផ្តល់សេវារបស់ខ្លួន បានទាក់ទាញអតិថិជនខាងផ្នែកទិន្នន័យទូរស័ព្ទដៃចល័តជាវិជ្ជមាន និងត្រូវបានយល់ឃើញថាជាអ្នកផ្តល់សេវាទិន្នន័យចល័តដ៏ល្អបំផុតនៅក្នុងប្រទេស»។
ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់

លោក Thomas Hundt នាយកប្រតិបត្ដិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ 

«ការទទួលបានការទទួលស្គាល់បែបនេះ ពីក្រុមហ៊ុនស្រាវជ្រាវកំពូលមួយរបស់ពិភពលោក ពិតជាមោទនភាពសម្រាប់យើងទាំងអស់គ្នា នៅក្រុមហ៊ុន Smart ។ បុគ្គលិកទាំងអស់របស់យើង បានព្យាយាមឥតឈប់ឈរ ដើម្បីបម្រើអតិថិជនជាទីស្រឡាញ់របស់យើង ដៃគូ និងភាគីពាក់ព័ន្ធឲ្យបានល្អបំផុត និងប្រកបដោយប្រសិទ្ធភាព តាមរយៈការផ្តល់នូវការរស់នៅដែលមានតម្លៃសមរម្យប្រកបដោយភាពច្នៃប្រឌិត សាមញ្ញ និងមានគុណភាពខ្ពស់។ យើងជឿជាក់ថា យើងនឹងបន្តការប្តេជ្ញាចិត្តប្រចាំថ្ងៃ និងការសន្យារបស់យើង ក្នុងការធ្វើឲ្យជីវិតរបស់មនុស្សរាប់លាននាក់កាន់តែប្រសើរ ដើម្បីក្លាយទៅជាជើងឯកឌីជីថលរបស់កម្ពុជានៅឆ្នាំ ២០២០»។

សមិទ្ធិផលថ្មីបំផុតនេះ គឺជាពានរង្វាន់ចុងក្រោយបំផុតនៃបញ្ជីពានរង្វាន់ដ៏វែងដែល Smart បានឈ្នះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទទួលបានការទទួលស្គាល់នូវសេវាកម្មល្អឥតខ្ចោះ ការបំពេញការងារ និងការចូលរួមចំណែករបស់ជាតិនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Smart ត្រូវបានគេឱ្យឈ្មោះថា ជាក្រុមហ៊ុនប្រតិបត្តិការទូរស័ព្ទ ដែលកំពុងរីកចម្រើនល្អជាងគេឆ្នាំ ២០១៨ ដោយក្រុមហ៊ុន Telecom Asia ហើយបានទទួលពានរង្វាន់ក្រុមហ៊ុនទូរគមនាគមន៍ល្អបំផុតកម្ពុជា និងក្រុមហ៊ុនមានទំនួលខុសត្រូវសង្គមល្អបំផុតរបស់កម្ពុជា ពី Global Banking and Finance Review រយៈពេល ៤ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន Smart ក៏ត្រូវបានទទួលស្គាល់ ជាមួយការផ្ដល់ជូនពានរង្វាន់មាសសម្រាប់ការអនុលោមតាមច្បាប់ ដោយអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដោយទទួលបានការសរសើរថាក្រុមហ៊ុន Smart ជាក្រុមហ៊ុនទូរស័ព្ទចល័តដំបូងបង្អស់ ដែលទទួលបានពានរង្វាន់នេះ ក្នុងការបំពេញកាតព្វកិច្ចពន្ធរបស់ខ្លួនក្រោមច្បាប់ប្រទេសកម្ពុជា។

ក្រុមហ៊ុន Smart ក៏ទទួលបានពានរង្វាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកដោយ Frost និង Sullivan នៅឆ្នាំ ២០១៥ ហើយត្រូវបានគេដាក់ឈ្មោះថា ជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទប្រចាំឆ្នាំនៅកម្ពុជាក្នុងឆ្នាំ២០១៦ និង ២០១៧ ជាប់គ្នា ពី Frost និង Sullivan។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart នៅ www.facebook.com/SmartAxiata ឬបើកមើលគេហទំព័រ www.smart.com.kh ៕

ក្រុមហ៊ុន Smart Axiata ទទួលបានពានរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]