សារៈសំខាន់នៃសារធាតុភ្លុយអរចំពោះសុខភាពធ្មេញ ត្រូវបានគេរកឃើញដោយចៃដន្យតាំងពីឆ្នាំ ១៩០១មកម្ល៉េះ។ នៅពេលនោះទន្តពេទ្យមួយរូបឈ្មោះ Dr. Fredrick McKay បានផ្លាស់ទីទៅទីក្រុង Colorado នៃសហរដ្ឋអាមេរិក ហើយគាត់អង្កេតឃើញក្រុមមនុស្សទីនោះមានពណ៌ធ្មេញលឿងក្រម៉ៅដូចៗគ្នា  តែពួកគេពុំមានបញ្ហាពុកធ្មេញអ្វីឡើយ។  បន្ទាប់មកគាត់ស្រាវជ្រាវឃើញថា វាបណ្តាលមកពីការបរិភោគទឹកមានសារធាតុភ្លុយអរដែលមានប្រភពតែមួយ។

តាំងពីពេលនោះមកសារធាតុភ្លុយអរ (Fluoride ផ្លអារ៉ាយ) បានក្លាយជាសារធាតុមួយដ៏សំខាន់នៃសុខភាពសាធារណៈ ជាពិសេសសុខភាពមាត់ធ្មេញនេះតែម្តង។ ហើយគេបានដាក់ប្រើប្រាស់នៅក្នុងទឹកម៉ាស៊ីន ថ្នាំដុសធ្មេញ និងផលិតផលថែទាំមាត់ធ្មេញផ្សេងៗទៀត។ 

សារធាតុភ្លុយអរ បានការពារធ្មេញពីបញ្ហាពុក ព្រោះសារធាតុនេះមានប្រតិកម្មក្នុងមាត់បំលែងជាសារធាតុពិសេសម៉្យាងដែលបានស្រោបលើផ្ទៃកាចាធ្មេញ ដែលវា ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងជាតិអាស៊ីតផលិតដោយបាក់តេរីនេះឯង។

បើទោះបីជាភ្លុយអរសំខាន់យ៉ាងណាក៏ដោយ ទីក្រុង Ontario នៃប្រទេសកាណាដា បានបញ្ឈប់ការរួមបញ្ចូលនូវសារធាតុភ្លុយអរក្នុងទឹកម៉ាស៊ីន តាំងពីឆ្នាំ២០១៣ម្ល៉េះ។ ជាលទ្ធផលស្ថិតិសុខភាពមាត់ធ្មេញឆ្នាំ២០១៨ បានឲ្យដឹងថា ករណីបញ្ហាពុកធ្មេញចំពោះកុមារកើនឡើងរហូតដល់ទៅ ៥១% ប្រៀបធៀបនឹងឆ្នាំ ២០១៣។ នេះជាបញ្ហាសុខភាពមួយដ៏សំខាន់ដែលធ្វើក្រុមប្រឹក្សានៃរដ្ឋOntario ធ្វើការសំរេចចិត្តដាក់បញ្ចូលនូវសារធាតុភ្លុយអរក្នុងទឹកពិសាឡើងវិញ។

ដូច្នេះសារធាតុភ្លុយអរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពធ្មេញ។ ប៉ុន្តែលោកអ្នកដឹងហើយថា មិនថាអ្វីក៏ដោយឲ្យតែប្រើប្រាស់ច្រើនលើសកំណត់ ក៏អាចនាំនូវផលប៉ះពាល់ដែរ។ ដូចគ្នានេះការប្រើប្រាស់សារធាតុភ្លុយអរច្រើនហួសហេតុ អាចបណ្តាលឲ្យធ្មេញបាត់បង់សារធាតុរ៉ែរបស់វា និងងាយរងហានិភ័យនៃបញ្ហាពុកធ្មេញទៅវិញ៕

រូបថតXRayនៃធ្មេញ
បញ្ហាពុកធ្មេញរបស់កុមារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]